Connect with us

ព័ត៌មានជាតិ

សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ប្រមាណ៣០០នាក់ ចាប់ផ្ដើមយុទ្ធនាកា​រ​ចាក់​វ៉ាក់សាំង ជូនពលរដ្ឋក្នុងក្រុង-ស្រុក​ចំនួន៤ នៅខេត្តកំពង់ធំ

បានផុស

នៅ

សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ប្រមាណជា៣០០នាក់ បានចាប់ផ្ដើមយុទ្ធនាកា​រ​ចាក់​វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងក្រុង-ស្រុកចំនួន៤ នៅក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។ នេះបើតាមការឲ្យដឹងពីលោក លី ចាន់សុភក្ដី អនុប្រធាន សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លី ចាន់សុភក្ដី បានប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីបន្តថា កាលពីរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បានដឹកនាំក្រុមសម្របសម្រួលគ្រប់មណ្ឌល នៃក្រុមគ្រូពេទ្យស្មគ្រចិត្តសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដើម្បីជួបសម្ដែងការគួរសម និងភាក្សាការងារជាមួយលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរសុខាភិបាល និងអភិបាលស្រុកពាក់ព័ន្ធ នៅសាលាខេត្តកំពង់ធំ។

កិច្ចពិភាក្សាផ្តោតលើ ១.ការស្នាក់នៅ ហូបចុករបស់ក្រុមគ្រូពេទ្យ។ ២. ការរៀបចំទីតាំងចាក់វ៉ាក់សាំង និងផែនការអញ្ជើញប្រជាពលរដ្ឋ។ ៣. ការរៀបចំប្រព័ន្ធ Internet ក្នុងការ Register។ ៤. ការសម្របសម្រួលនៅហ្នឹងកន្លែងរបស់អាជ្ញាធរដែនដី និងក្រុមគ្រួសារ ស.ស.យ.ក។ ​និង៥. ការងារ logistic & ICU។

នៅក្នុងឱកាសនោះលោក សុខ លូ អភិបាលខេត្តកំពង់ធំ បានគោរពផ្តាំផ្ញើ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលបានសហការបញ្ជូនក្រុមគ្រូពេទ្យទាំង២៩​៦​រូប (៦រូបអ្នកសម្របសម្រួលតាមមណ្ឌល) ដើម្បីចុះមកជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ ដែលកំពង់ខ្វះខាតគ្រូពេទ្យជាខ្លាំង (ដោយគ្រូពេទ្យជាប់រវល់នៅតំបន់ចត្តាឡីស័ក និងព្យាបាលកូវីដទាំង៤មណ្ឌល)៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម