តាមព័ត៌មាន អ្នកជំងឺ​កូវីដព្យាបាល​នៅ​ផ្ទះជាង ២០០ នាក់ បាន​ជា​សះស្បើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

តាមព័ត៌មាន អ្នកជំងឺ​កូវីដព្យាបាល​នៅ​ផ្ទះជាង ២០០ នាក់ បាន​ជា​សះស្បើយ

បានផុស

នៅ

លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​នៅ​ព្រឹក​នេះថា គិត​ត្រឹម​ព្រឹកនេះ មាន​អ្នក​ជំងឺ​កម្រិត​ស្រាល​ចំនួន ១០៣៣ នាក់​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​សម្រាក​ព្យាបាល​តាម​ផ្ទះ។ ក្នុង​នោះក្នុង​ចំណោម​អ្នកជំងឺ​​កំពុង​សម្រាក​ព្យាបាល​តាម​ផ្ទះ ក៏​មាន​អ្នក​ជំងឺ​ ២៦៨ នាក់ បាន​ព្យាបាលជា​សះស្បើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ លោក ង៉ូវ កាង បាន​លើក​ឡើង​ពី​លក្ខខណ្ឌ​ចំនួន ៤ ចំណុច​ ទើប​អ្នកជំងឺ​កូវីដ​អាច​អនុញ្ញាតិ​ឲ្យ​សម្រាក​តាម​ផ្ទះ​បាន​មាន​ដូចតទៅ៖

-អ្នកជំងឺ​កូវីដ​ដែលមាន​រោគសញ្ញាកម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា
-ត្រូវ​មាន​បន្ទប់​ដាច់​ដោយ​ឡែក សម្រាប់ដាក់អ្នកជំងឺ
-ត្រូវ​មាន​បុគ្គល​ជា​ជំហរ​ម្នាក់​​ មាន​សុខភាព​ល្អ​អាច​មើល​ថែ​ទាំ​អ្នក​ជំងឺ​បាន
-​ផ្ទះមាន​លំហ​ធំទូលាយ អាច​រក្សា​គម្លាត រក្សា​អនាម័យ សម្រាប់​អ្នករស់នៅក្រោម​ដំបូល​តែ​មួយ

លោក​កើត​ ឆែ អភិបាល​រង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ការ​អនុញ្ញាតិ​ឲ្យ​អ្នកជំងឺ​កម្រិត​ស្រាល និង​គ្មាន​រោគសញ្ញា​សម្រាក​ព្យាបាល​នៅ​ផ្ទះ ដើម្បី​សម្រួល​បន្ទុក​នៅ​តាមមន្ទីរពេទ្យ​និង​មណ្ឌលព្យាបាល​នានា សម្រាប់​ដាក់អ្នកជំងឺ​​កម្រិត​ធ្ងន់ដែលត្រូវការ​យកចិត្តចិត្ត​ទុកដាក់តាមដាន និងការជួយ​សង្រ្គោះបន្ទាន់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services