Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មចំពោះការសម្រេចរបស់សហព័ន្ធ និងអ្នករៀបចំកីឡាប្រដាល់នៅសង្វៀន CBS

បានផុស

នៅ

នៅយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ មានការប្រកួតវគ្គផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ “អ្នកតស៊ូគុនខ្មែរគោលជល់កំពូលជើងឯង” នៅសង្វៀន CBS រវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា ហើយការប្រកួតដល់ទឹកទី៣ កីឡាករ ម៉ឺន មេឃា បានចាប់បោកកីឡករ ឃឹម បូរ៉ា ឱ្យសន្លប់ស្តូកស្តឹងលើសង្វៀន ដែលខុសនឹងលក្ខន្តិកៈនៃការប្រកួត។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្លាមៗនោះ គណៈកម្មការនៃការប្រកួត បានសម្រេចលើកពេលប្រកួតទៅពីរសប្តាហ៍ក្រោយ ដោយមិនសម្រេចឱ្យ ម៉ឺន មេឃា ចាញ់ការប្រកួតនោះឡើយ។ ការ សម្រេចបែបនេះ បាននាំឱ្យមានប្រតិកម្មជាខ្លាំងពីសំណាក់មហាជន។ ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញប្រតិកម្មផងដែរ។
សម្ដេចតេជោ បានសរសេរនៅលើហ្វេសប៊ុកផ្លូវការរបស់សម្តេចថា “ដោយអត់ទ្រាំមិនបានខ្ញុំសូមចេញមកនិយាយក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ដែលស្រឡាញ់វិស័យកីឡា”។ 

បើតាមសម្តេចតេជោ ហ៊ុន សែន “តើយើងត្រូវពង្រឹងអាជ្ញាកណ្តាលកីឡាប្រដាល់ ឬត្រូវបង្កើតក្បាច់គុណថ្មី ដោយកំ ណត់លក្ខណ្ឌប្រកួតថ្មី ដោយវាយខុសក្បួនហើយមិនព្រមប្រកាសលទ្ធផលនិងលើកពេលទៅប្រកួតនៅពេលក្រោយ។ តើឱ្យកីឡា ប្រដាល់យើងឈានទៅមុខម្តេចបាន បើសហព័ន្ធកីឡាប្រដាល់យើងទុកឱកាសឱ្យអាជ្ញាកណ្តាលធ្វើបែបនេះ ?​ តើមានក្បួនមកពីណាវាយខុសក្បួនខ្នាតហើយសម្រេចលើកពេលទៅប្រកួតពេល ក្រោយសូម្បីតែបាល់ទាត់បើទាត់ខុសត្រូវពិន័យកាតលឿង ឬកាតក្រហមដោយដេញចេញ ឬពិន័យបាល់១១ ម៉ែត្រភ្លាមៗដោយមិនទុកពេលឱ្យតវ៉ានោះទេ”។

សម្តេចតេជោ ហ៊ុន សែន លើកឡើងទៀតថា “ខ្ញុំមិនបន្ទោសកីឡាករទេព្រោះពួក គាត់ស្តាប់តាមការកាត់ក្តីរបស់អាជ្ញាកណ្តាល។ អ្វីដែលខ្ញុំសុំ គឺអាជ្ញាកណ្តាលត្រូវតែមានយុត្តិធម៌ក្នុងខ្លួន”៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម