ព័ត៌មានជាតិ
ណែនាំជាផ្លូវការ ក្រសួងសុខាភិបាលបង្ហាញពីវិធីព្យាបាលអ្នកឆ្លងកូវីដតាមផ្ទះ តាមក្បួនបច្ចេកទេស
ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំពីវិធីព្យាបាលអ្នកឆ្លងកូវីដតាមផ្ទះ សម្រាប់អ្នកគ្មានរោគសញ្ញា ឬកម្រិតស្រាល។ ក្នុងសេចក្តីប្រកាសបានណែនាំពីវិធីព្យាបាលអ្នកជំងឺកូវីដ-១៩ គ្មានរោគសញ្ញាឬក៏ម្រិតស្រាលដូចតទៅ៖
ករណីគ្មានរោគសញ្ញាដូចជា៖ ក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម កំដៅតិចជាងឬស្មើ 37.5 ពុំចាំបាច់ប្រើឱសថនោះទេ។
លក្ខខណ្ឌសុខភាពធម្មតាគឺ៖
-កំដៅ តិចជាង ឬស្មើ 37.5 ពុំចាំបាច់ប្រើឱសថព្យាបាលទេ
-ចង្វាក់ដង្ហើមធម្មតា (14 – 20ដង/នាទីសម្រាប់មនុស្សពេញវ័យ)
-សម្ពាធឈាមស៊ីស្កលិក ធំជាង ឬស្មើ 90mmHg
ករណីមានរោគសញ្ញា៖
-អស់កម្លាំង ឬហត់បន្តិចបន្តួច ឬមិនស្រណុកក្នុងខ្លួន → បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ សាច់ បន្លែ ផ្លែឈើ ពិសាទឹកឱ្យបានច្រើន និងសម្រាកឱ្យបានច្រើន។
– ក្តៅខ្លួន ឬ ឈឺក្បាល ឬ ឈឺបំពង់ក – ឬ ឈឺសាច់ដុំ ឬ ឈឺសន្លាក់ → មនុស្សពេញវ័យ ឬកុមារចាប់ពី ៣០គ.ក្រ.ឡើង៖ ប៉ារ៉ាសេតាម៉ុល ៥០០ម.ក្រ x ៣ដង/ថ្ងៃ កុមារ (២០-២៩គ.ក្រ.) ប៉ារ៉ាសេតាម៉ុល ៣០០ម.ក្រ x ៣ដង/ថ្ងៃ
-តឹងច្រមុះ ឬផ្តាសាយ ឬហៀរសំបោរ ក្អក (មានឬមិនមានស្លេស្ម) → មនុស្សពេញវ័យ ឬកុមារអាយុចាប់ពី ៦ឆ្នាំឡើង៖ ប្រម៉ិចស៊ីន ៨ម.ក្រ x ៣ដង/ថ្ងៃ ឬ សេទីវីហ្ស៊ីន ១០ម.ក្រ x ១ដង/ថ្ងៃ
សម្រាប់មនុស្សពេញវ័យ ៖ ថ្នាំគ្រាប់ លៀនហ័រ ឈឹងវីន (Lianhua Qingwen Capsules) (លេបចំនួន ៤គ្រាប់ ក្នុង ១ដង និង ចំនួន ៣ដង ក្នុង ១ថ្ងៃ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២៤ ម៉ោង ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
មួយឆ្នាំៗ វៀតណាម ប្រឈមខាតបង់ដំណាំជិត៣ពាន់លានដុល្លារ ដោយសារទឹកប្រៃ ហូរចូលដីបង្កបង្កើនផល