Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​បន្ទាន់ ផ្លូវ​កៅស៊ូ​មួយ​ខ្សែ ដែល​ស្ថិត​នៅជាប់​មាត់ច្រក​អន្តរជាតិ​ភ្នំ​ដី​

បានផុស

នៅ

​ដោយ​មើល​ឃើញ​ពី​ការលំបាក​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​នានា ចេញចូល​វាង​កម្ពុជា​-​ថៃ​តាម​ច្រក​អន្តរជាតិ​គីឡូ​១៣-​ភ្នំ​ដី ស្ថិតនៅ ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត ​បានផ្តល់​គម្រោង​ស្ថាបនា​កំណាត់​ផ្លូវ​ស្ថិត​នៅក្បែ​រខ្សែបន្ទាត់​ព្រំដែន​ខ្មែរ​-​ថៃ ជាប់​និង​មាត់ច្រក​អន្តរជាតិ​គីឡូ​១៣(​ភ្នំ​ដី​) នេះ​ជាបន្ទាន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កំណាត់​ផ្លូវ​ត​ភ្ជាប់​ពីមុខ​ច្រកព្រំដែន​អន្តរជាតិ​គីឡូ​១៣​ភ្នំ​ដី​នេះ ជា​ប្រភេទ​ផ្លូវ ក្រាល​កៅស៊ូ​DBST ដែល​មាន​ប្រវែង​ចំនួន​៣៦០​ម៉ែត្រ ទទឹង​៩​ម៉ែត្រ ដែល​សាងសង់​ដោយ​កញ្ចប់​ថវិកា​របស់​ក្រសួង​សាធារណការ និង​អនុវត្ត គម្រោង​ដោយ​ផ្ទាល់​ពី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត ដែល​ក្រុមការងារ​របស់​មន្ទីរ​កំពុងតែ​ធ្វើ​យ៉ាងសកម្ម ដោយ​គ្រោង​និង​បញ្ចប់​នូវ​ការសាងសង់​ឲ្យ​រួចរាល់​ជា​ស្ថាពរ នៅ​ចុងខែ​កក្កដា​ឆ្នាំ​២០២១​នេះ។​

​លោក ព្រួញ​រិ​ទ្ធ​ថា ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ក្រៅពី​ចាក់​ក្រាល​កៅស៊ូ​ត​ភ្ជាប់​ពី​មាត់ច្រក​ព្រំដែន​ខាងលើនេះ ក៏មាន​កាយ​ដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង នៅ​ក្បែរ​ខាង​ផ្លូវ​តាម​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ផង​ដែរ ដោយ​កំណត់​ឲ្យ​ប្រជាជន​នៅ​ទីនោះ​ចូលរួម​ដាក់លូ តាម​មុខផ្ទះ​របស់ខ្លួន​។​

​ឯកឧត្តម ងួន រតនៈ អភិបាល​នៃ​គណ​អភិបាលខេត្ត​បាត់ដំបង ខណៈ​ដែល​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ខាងលើ​នា​ចុង​សប្តាហ៍​នេះ ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​បាន​មានប្រសាសន៍ថា ផ្លូវ​មួយ​ខ្សែ​នេះ វា​ពិត​ជា​មាន​សារៈសំខាន់​ណាស់​ដែល​ពាក់ព័ន្ធ​ការ​ធ្វើ​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​ក្នុង​ការ​ចេញចូល ទៅ ច្រកទ្វារព្រំដែន​និង​ជួយ​សម្រួល​ដល់​ការ​លំបាក​កន្លង​ម​ករួ​ម​ទាំង​ការដឹក​ទំនិញ​ផងដែរ។ បន្ថែម​ពីនេះ​ ដើម្បី​ឆ្លើយតប​ទៅ​និង​សំណូមពរ​ ដែល​ជា​តម្រូវ​ការចាំបាច់របស់​អាជ្ញាធរ​ស្រុក​និង​មូលដ្ឋាន ព្រមទាំង​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ទីនេះ បាន​ប្រើប្រាស់​ដើម្បី​ជា​ប្រយោជន៍​សាធារណៈ​ទូទៅ​ផង​ដែរ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម