Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំងជូន​ប្រជាពលរដ្ឋ ក្នុង​ខេត្តស្ទឹងត្រែង ចាប់ពី​ស្អែក​នេះ​

បានផុស

នៅ

​រដ្ឋបាលខេត្ត រួម​និង​មន្ទីរ​សុខាភិបាល​ខេត្តស្ទឹងត្រែង នៅ​ថ្ងៃទី ១៣ ខែកក្កដា​ឆ្នាំ ២០២១​ស្អែក​នេះ និង​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ ក្នុង​ក្រុង​ស្ទឹងត្រែង ចំនួន ៣​គោលដៅ ទី​១- វិទ្យាល័យ​ព្រះរាជ​បូជនីយកិច្ច ទី​២-​វិទ្យាល័យ​ហ៊ុនសែន​ស្ទឹងត្រែង​និង​ទី​៣ -​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្តី​ជូនដំណឹង​របស់​សាលាខេត្ត​បានបញ្ជាក់​ថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ រស់នៅ​ក្រុង​ស្ទឹងត្រែង ចាប់ពី​ថ្ងៃទី​១៣​កក្កដា មាន​រយៈពេល​ត្រឹមតែ ១៤​ថ្ងៃ​តែប៉ុណ្ណោះ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង​។ ចំពោះ​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ផ្សេង និង​អនុវត្ត​ផែនការ​បន្តបន្ទាប់​។​

លោក ម៉ែន គង់​ នាយក​រដ្ឋបាល​បាន​ប្រសាសន៍​បន្ថែម​ថា នេះ​គឺជា​ការយកចិត្តទុកដាក់ គិតគូរ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ខេត្ត​តែងតែ​គិតគូរ អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ គ្រប់ពេលវេលា​ជាពិសេស​នៅ​ក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​រាតត្បាត​ពាសពេញ​ពិភពលោក ​ក៏ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ដែល​មាន​អ្នក​ឆ្លង និង​ស្លាប់​នោះ​ផងដែរ​។​

លោកនាយក​រដ្ឋបាល​បាន​អំពាវនាវ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងអស់ ដែល​មកចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​អនុវត្ត​ឲ្យ បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​បំផុត​នូវ​គោលការណ៍​ណែនាំ និង​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ “ ៣​ការពារ និង​៣​កុំ​។ លោក​សូម​ផ្ដាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋទាំងអស់​ ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ រួចហើយ សូម​ជៀសវាង​ការធ្វើការ​ធ្ងន់ ហាម​ប្រើប្រាស់​គ្រឿង​ស្រវឹង ហាម​ប៉ះពាល់​កន្លែង​ចាក់ សម្រាក​ឲ្យ​បាន​ច្រើន និង​ញ៉ាំ​អាហារ​បំប៉ន​ឲ្យ​បាន​គ្រប់គ្រាន់​៕

អត្ថបទ៖ ​ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម