Connect with us

ព័ត៌មានជាតិ

ស៊ីម៉ាក់​កំពុង​បន្ត​ជីក​កកាយ និង​ប្រមូល​គ្រាប់​ នៅជាប់​របង​វិទ្យាល័យ ១០​មករា ១៩៧៩ បន្ទាប់ពី​រកឃើញ​ជាង​៣០០​គ្រាប់​​

បានផុស

នៅ

ក្រុម​អ្នកជំនាញ​ស៊ីម៉ាក់ បាន​និ​ង​កំពុង​បន្ត​ជីក​កកាយ និង​ប្រមូល​គ្រាប់បែកដៃ​មិនទាន់​ផ្ទុះ​បន្ថែម​ទៀត បន្ទាប់ពី​បាន​ប្រទះឃើញ​គ្រាប់​នោះ ប្រមាណ​ជាង​៣០០​គ្រាប់ នៅជាប់​របង​វិទ្យាល័យ ១០​មករា ១៩៧៩ ក្នុងភូមិ​មណ្ឌល​២ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប កាលពី​ថ្ងៃទី​១០ ខែកក្កដា កន្លងទៅ​ថ្មីៗ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក អ៊ា​ន សុធា ប្រធាន​កងឯកភាព​កម្ចាត់​មីន​ទី​៤ ប្រចាំ​ខេត្ដ​សៀមរាប និង​ខេត្ដ​កំពង់ធំ បាន​មានប្រសាសន៍ថា ចំពោះ​គ្រាប់បែកដៃ​ទាំងអស់នោះ មកទល់ពេលនេះ ក្រុមការងារ​បាន​ជីក​រកឃើញ​ជា​បន្តបន្ទាប់​ទៀតហើយ កាលពី​ថ្ងៃទី​១០ ខែកក្កដា បានឃើញ​ចំនួន ៣២៥​គ្រាប់ ម៉ាក (36 UK ) ផលិត​នៅ​ប្រទេស​អង់គ្លេស ដែល​គ្រាប់​ទាំងនេះ វា​អាច​ប្រឈម​គ្រោះថ្នាក់​ដល់​មនុស្ស​ខ្លាំងណាស់ ប្រសិនបើ​យើង​មានការ​ប៉ះពាល់​ឬ​ធ្វើ​ជ្រុះ​ធ្លាក់​ទៅ​ដី​នោះ ហើយ​គ្រាប់បែកដៃ​ទាំងអស់នេះ គឺ​ត្រូវគេ​បាន​កប់​វា​ទុកចោល​ជាច្រើន​ឆ្នាំ​មកហើយ អាចជា​ចំណុចឃ្លាំង​គ្រាប់​មូ​យ​កន្លែង​នៅក្នុង​ក្រុង​សៀមរាប​ពីមុនមក ប៉ុន្ដែ លោក​មិន​អាច​សន្និដ្ឋានថា បាន​កប់​ទុកចោល​នៅ​ឆ្នាំ​ណា ពី​ពេលណា​នោះទេ​។

​លោក​បាន​បញ្ជាក់ទៀតថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កក្ដដា ឆ្នាំ​២០២១​នេះ ក្រុមការងារ​បាន​ជីក​កាយ​រកឃើញ​បន្ថែមទៀត​ប្រមាណ​ជាង ៣០​គ្រាប់​ហើយ ចំពោះ​ការរកឃើញ​គ្រាប់បែក​ដោយ​ចៃដន្យ​នោះ គឺ​ក្រុមការងារ​របស់​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប​បានរៀបចំ​បណ្តាញ​ខ្សែកាប​អ៊ុ​ប​ទិ​ក​ក្រោម​ដី កាលពី​ថ្ងៃទី​១០ ខែកក្កដា​កន្លងមក ប៉ុន្តែ​ពិត​សំណាង ដែល​ការកាយ​នេះ​មិន​ចំ​គ្រាប់បែក​នោះ បើសិនជា​ជីក​ប៉ះចំ​វាៗ អាច​នឹង​ផ្ទុះ​ភ្លាម​តែម្តង ៕

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម