Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​ឥណ្ឌា​មួយ បាន​ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត​របស់​កម្ពុជា ដាក់​លើ​ផលិតផល​អង្ករ​របស់​ខ្លួន​

បានផុស

នៅ

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​រក​ឃើញ​ថា មាន​ផលិតផល​អង្ករ​បរទេស ប្រើ​ឈ្មោះ Angkor Wat Thai Hom Mali Jasmine Rice បាន​ចរាចរ​លក់​តាម​ប្រព័ន្ធ​អន​ឡាញ ដោយ​ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត ដោយ​ពុំ​មានការ អនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា នេះ​បើ​តាម​ការ​បញ្ជាក់​នៅលើ​សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី​១២ ខែកក្កដា នេះ​។

បើ​តាម​ក្រសួងការបរទេស ការខិតខំ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​របស់​ក្រសួង​ទាំងពីរ ក្រោម​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ពី​ភាគី​ថៃ បាន​រកឃើញ​ថា ម្ចាស់​ផលិត​អង្ករ​នេះ ជា​ក្រុមហ៊ុន​ឥណ្ឌា ឈ្មោះ Voyage India មាន​ទីតាំងនៅ​រដ្ឋ Maharashtra នៃ​ប្រទេស​ឥណ្ឌា​។

ផ្អែកលើ​លទ្ធផល​សហការ​ស្រាវជ្រាវ​នេះ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន សម្រេច​អោយ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា ចាត់វិធានការ​ជា​ប្រញាប់ តវ៉ា​ទៅ​ភាគី​ឥណ្ឌា ឲ្យ​ក្រុមហ៊ុន Voyage India បញ្ឈប់​ជាបន្ទាន់​ការប្រើប្រាស់​ឈ្មោះ និង​រូប​ប្រាសាទអង្គរវត្ត​លើ​សំបក​វេច​ខ្ចប់​របស់ខ្លួន ព្រោះ​ទង្វើ​នេះ​ប្រាសចាក​នឹង​ច្បាប់​ស្ដីពី​ម៉ាក​ពាណិជ្ជ​នាម និង​អំពើ នៃ​ការប្រកួតប្រជែង​មិន​ស្មោះត្រង់ ព្រមទាំង​រំលោភ​លើ​អនុសញ្ញា​ទីក្រុង​ប៉ារីស ស្ដីពី​កិច្ចការពារ​កម្មសិទ្ធិ​ឧស្សាហកម្ម​ថែម​ទៀតផង​។

​បន្ទាប់ពី​មាន​សំណើ​នេះ ក្រុមហ៊ុន​ឥណ្ឌា​នេះ បាន​បញ្ឈប់​ការប្រើប្រាស់​ឈ្មោះ និង​រូប​ប្រាសាទអង្គរវត្ត​លើ​សំបក​វេច​ខ្ចប់​របស់ខ្លួន តាម​ការ​តវ៉ា​របស់​ក្រសួងការបរទេស ក៏ដូចជា​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌា​ហើយ​៕

ដោយ ៖ កោះ​កែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម