ដើមឈើប្រណិតនៅតំបន់ឧទ្យានអង្គរត្រូវបានក្រុមចោរលួចកាប់យកទៅបាត់ ទៀតហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ដើមឈើប្រណិតនៅតំបន់ឧទ្យានអង្គរត្រូវបានក្រុមចោរលួចកាប់យកទៅបាត់ ទៀតហើយ

បានផុស

នៅ

សៀមរាប៖ សេចក្តីរាយការណ៍បានឱ្យដឹងថា សកម្មភាពកាប់បំផ្លាញដើមឈើធំៗ នៅក្នុងតំបន់ឧទ្យានអង្គរ នៅតែបន្តកើតមាន បើទោះបីសមត្ថកិច្ចដែលប្រចាំការនៅទីនោះបានធ្វើការរឹតបន្តឹងយ៉ាងណាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍ប្រទះឃើញមានការកាប់បំផ្លាញដើមឈើ បានកើតឡើងនៅល្ងាចថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២១ នេះ ស្ថិតនៅចំណុចផ្លូវចូលវត្តអន្លង់ ស្រមោល ក្នុងភូមិធ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

ពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃឈើនៅតំបន់ខាងលើ គេនៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជាតិអប្សរានៅឡើយទេនៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមរំលឹកផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះមានក្រុមឈ្មួញបានឆ្មក់ចូលទៅលួចកាប់ឈើប្រណីតប្រភេទគ្រញូងនៅតំបន់ឧទ្យានអង្គរដែលគ្រប់គ្រងដោយសមត្ថកិច្ចចម្រុះបានទៅដោយរលូន ហើយករណីនេះគេឃើញសមត្ថកិច្ចខ្លះឆ្លើយដោះសារប្រាប់អ្នកកាសែត និងថ្នាក់លើដើម្បីយករួចខ្លួនតែប៉ុណ្ណោះ។

អាស្រ័យហេតុនេះហើយបានជាក្រុមឈ្មួញនៅតែអាចឆ្លៀតឱកាសចូលទៅលួចកាប់ឈើប្រណិតនៅតំបន់ឧទ្យានអង្គរបានជាហូរហែដោយគ្មានខ្លាចញញើតផ្លូវច្បាប់សោះឡើយ។

គេទន្ទឹងរង់ចាំមើលថា សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តសៀមរាប និងក្រសួងជំនាញ អាចមានវិធានការរកឃើញជនល្មើសដែលឃុបឃិតយកាប់បំផ្លាញព្រៃឈើនៅតំបន់ឧទ្យានអង្គរនោះបានដែរ ឬទេ៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services