Connect with us

ព័ត៌មានជាតិ

ខេត្តព្រៃវែង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដកាន់តែច្រើន មួយថ្ងៃម្សិលមិញនេះ រកឃើញជិត២០០នាក់បន្ថែម​

បានផុស

នៅ

​ខេត្តព្រៃវែង​ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ហាក់មានការឆ្លងរីករាលដាលជំងឺកូវីដកាន់តែច្រើន ដែលកន្លងមក រដ្ឋបាលខេត្តបានរកឃើញអ្នកឆ្លងត្រឹមក្រោម១០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ តែពីរថ្ងៃចុងក្រោយនេះ ខេត្ត​ព្រៃវែងបានរកឃើញអ្នកឆ្លងថ្មីរហូតដល់ជិត២០០នាក់ ត្រឹមមួយថ្ងៃ ក្នុងចំណោមក្រុង ស្រុកចំនួណ១៣ និងមានការនាំចូល​ពីបណ្ដាខេត្តផ្សេងៗផងដែរ។​

​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ​អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៧៧នាក់ តាមរយៈការធ្វើតេស្តរហ័ស(Rapid Test) នៅមូលដ្ឋានក្នុង ក្រុង / ស្រុក ចំនួន១៣ មកពី​ខេត្តស្វាយរៀង ១២​នាក់ មកពីត្បូង​ឃ្មុំ ២​នាក់ និង​មកពី កំពង់ឆ្នាំង ១​នាក់។ ​

ក្រុង​ស្រុក​ដែល​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​ទាំងនេះ​រួមមាន​៖ ១- ក្រុង​ព្រៃវែង ចំនួន៥​នាក់​។ ២- ស្រុក​កំចាយមារ ចំនួន៦៨​នាក់។​ ៣-​ស្រុក​ពាម​រក៍ ចំនួន ៣៤​នាក់​។ ៤- ស្រុក​បាភ្នំ ចំនួន ៩​នាក់​។ ៥- ស្រុក​ពោធិ៍រៀង ចំនួន ៩​នាក់។ ៦- ស្រុក​ព្រះ​សេ្ដច ចំនួន ៨​នាក់​។ ៧- ស្រុក​ពារាំង ចំនួន ៨​នាក់​។ ៨- ស្រុក​មេសាង ចំនួន ៦​នាក់​។ ៩- ស្រុក​ស្វាយ​អ​ន្ទ​រ ចំនួន ៦​នាក់​។ ១០-​ស្រុក​កំពង់ត្របែក ចំនួន ៣​នាក់​។ ១១-​ស្រុក​ពាម​ជរ ចំនួន ២​នាក់​។ ១២-​ស្រុក​ក​ញ្ច្រៀ​ច ចំនួន ២​នាក់។ ១៣-​ស្រុក​ស៊ីធរ​កណ្ដាល ចំនួន២​នាក់។​ ១៤- មកពី​ខេត្តស្វាយរៀង ចំនួន ១២​នាក់។ ១៥-​មកពី​ខេត្តត្បូង​ឃ្មុំ ចំនួន ២​នាក់។ ១៦-​មកពី​ខេត្តកំពង់ឆ្នាំង ចំនួន ១​នាក់។​

​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ទាំង១៧៧​នាក់​ខាងលើ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​និង​តាម​មន្ទីរពេទ្យបង្អែក​ស្រុក​របស់​ពួកគេ​នីមួយៗ​។​

​គិត​ត្រឹម​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២១ នេះ ខេត្តព្រៃវែង​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ សរុប ២,៤៧៨ នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន​១,៤៥៩ នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​៩៥១​នាក់ និង​ស្លាប់​៣៨ នាក់​៕

​អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២០ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម