អាជីវករផ្សារ​បឹងកេងកង ត្រូវ​តេស្ត​​កូវីដលើកទីពីរ ទើប​អាច​ចូលលក់ដូរ​ក្នុង​ផ្សារ​វិញបាន
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជីវករផ្សារ​បឹងកេងកង ត្រូវ​តេស្ត​​កូវីដលើកទីពីរ ទើប​អាច​ចូលលក់ដូរ​ក្នុង​ផ្សារ​វិញបាន

បានផុស

នៅ

រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​អនុញ្ញាតិ​ឲ្យ​បើក​ដំណើរការ​ផ្សារ​បឹងកេងកង​ឡើងវិញ ក្រោយ​ផ្អាករយៈពេល ១៤ ថ្ងៃ ដោយសារ​រកឃើញអាជីវករ និងអ្នក​ពាក់ព័ន្ធ​រាប់​រយនាក់​​ឆ្លងកូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បើកដំណើរការ​ផ្សារ​បឹង​កេងកង​ឡើងវិញ​ ដែល​មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង គិតចាប់​ពី​​ម៉ោង​សូន្យ​នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១១ អាជីវករ សន្តិសុខ បុគ្គលិកកម្មករ និងអ្នកពាក់ព័ន្ធត្រូវ​ទៅយកសំណាកវិភាគ​រកមេរោគកូវីដ១៩ លើកទី២ តាមកាលកំណត់របស់មន្ត្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្តអវិជ្ជមាន។

ក្នុងអំឡុងពេលនៃការចាប់ផ្តើមបើកដំណើរការផ្សារឡើងវិញ គណៈកម្មការផ្សារបឹងកេងកង ត្រូវអនុវត្តវិធានការរដ្ឋបាល និង​វិធានការ​សុខាភិបាល ដើម្បីចៀសវាងការឆ្លងរាលដាលជាថ្មី។ ពិន័យជាប្រាក់ចំពោះបុគ្គល ឬ នីតិបុគ្គល ដែល ប្រព្រឹត្ត​អំពើល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដោយគ្មានការលើកលែងឡើយ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services