Connect with us

ព័ត៌មានជាតិ

​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្ដល់​​វ៉ាក់សាំង Astra​Zeneca ​​១លានដូស​ដល់​កម្ពុជា​

បានផុស

នៅ

រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្ដល់​ជំនួយ​វ៉ាក់សាំង ​AstraZeneca ចំនួន​ប្រមាណ​១លាន​ដូស​ដល់​កម្ពុជា។ ​ជំនួយ​នេះ​ធ្វើ​ឡើង​ស្រប​តាម​ចំណង​មិត្តភាពរវាង ជប៉ុន និង​កម្ពុជា និង ដោយ​ផ្អែក​លើ​ស្ថានភាពកូវីដ១៩ នៅ​កម្ពុជានាពេលបច្ចុប្បន្ន។​ នេះ​បើ​តាម​​ទំព័រហ្វេស​បុក​​ផ្លូវការ​ស្ថាន​​ទូត​ជប៉ុន​​ប្រចាំ​កម្ពុជា ដោយ​ដក​​ស្រង់​​សារ​លោក​​ មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​​បាន​បន្ត​ថា​ សម្រាប់​ការ​ផ្ដល់​ជំនួយ​វ៉ាក់​សាំង​វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផ្ដល់​អាជ្ញាបណ្ណ​ផលិត​ក្នុង​ប្រទេស​ជប៉ុន នឹង​ត្រូវ​បាន​ដឹក​ជញ្ជូនមកដល់ រាជធានី​ភ្នំពេញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​នៅ​ពេល​ដែល​ការ​រៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ លោក ​​​សង្ឃឹមថា​ជំនួយ​នេះ​នឹង​ជួយ​គាំទ្រដល់​កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូច​ជា​កាត់​បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។

ប្រឈមមុខនឹងការរីករាលដាលនៃមេរោគឆ្លងថ្មីដែលពិភពលោកកំពុងជួបប្រទះនេះ ការចាក់​វ៉ាក់​សាំង និងការពង្រឹងប្រព័ន្ធសុខាភិបាលគឺជាកត្តាសំខាន់សម្រាប់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា។ មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយស្មើនឹងសរុបប្រមាណ ច្រើន​ជាង​៥០លាន​ដុល្លារ​អាមេរិក​ដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រ​ដល់​គម្រោង​របស់​អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការ​ផ្ដល់​បរិក្ខារ​សម្រាប់​ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។

​ប្រទេស​ជប៉ុន​ក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់​ការ​ពង្រឹង​ប្រព័ន្ធសុខាភិបាល។

ក្នុងឱកាសនេះ​លោក​​ឯកអគ្គរដ្ឋទូត​ជប៉ុន​​ក៏​សម្ដែង​នូវ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់​ចំពោះ​អ្នកជំនាញ​សុខា​ភិបាល និងមន្ត្រីរដ្ឋាភិបាលដែលពាក់ព័ន្ធទាំងអស់ដែល​កំពុងតែ​ចាត់​វិធានការ​ប្រយុទ្ធប្រឆាំង​នឹងកូវីដ១៩ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ដែលត្រូវខិតខំប្រឈមនឹងស្ថានភាពដ៏លំបាកនេះ។

ក្នុង​ការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ដែលជាបញ្ហាពិភពលោកនេះ ជប៉ុននឹងបន្តសហការ និងធ្វើការ​រួម​គ្នាជាមួយកម្ពុជាដែលជាមិត្តដ៏សំខាន់របស់យើង។

លោក​សង្ឃឹមថាស្ថានភាពនឹងអាចល្អប្រសើរឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ ហើយ​ការ​ផ្លាស់​ប្ដូរ​ រ​វាងប្រទេសទាំងពីរក៏ដូចជាក្នុងពិភពលោកនឹងអាចចាប់ផ្តើមឡើងវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម