Connect with us

ព័ត៌មានជាតិ

គម្រោង​កែលំអ​សួនច្បារ​នៅមុខ​ក្រសួងការពារជាតិ​ថ្មី បាន​និង​កំពុង​ធ្វើ​បន្ត ​ទោះ​អំឡុងពេល​កូ​វីដ​

បានផុស

នៅ

​គម្រោង​នៃ​កែលំអ​សួនច្បារ​នៅមុខ អគារ​ទីស្តីការក្រសួង​ការពារជាតិ​ថ្មី ពេលនេះ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​ធ្វើ​សកម្មភាព គាស់​ការ៉ូឡា​និង​គាស់ដើមឈើ​ចេញ ដើម្បី​កែលំអ​សួន​មួយ​នេះ​ឲ្យ​បាន​ស្រស់ស្អាត​ពី​ទិស​ខាងលិច​រហូតដល់​មុខ​អគារ​ក្រសួងការពារជាតិ ជាមួយនឹង​ការបើកផ្លូវ​ចេញ ចូល​ក្រសួង​នេះ​ឲ្យបាន​ធំ​ទូលាយ​ជាង​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣ កក្កដា​នេះ​ថា នៅ​ពេលនេះ បើទោះបី​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ​ក្តី ប៉ុន្តែ​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​និង​កំពុង​ធ្វើ​សកម្មភាព គាស់​កា​រ៉ូឡា​និង​គាស់​ដើម​ឈើ​ចេញ​ ដើម្បី​កែលំអ​សួនច្បារ​ឲ្យ​បាន​ស្រស់​ស្អាត ពី​ខាង​ទិស​ខាង​​លិច​មក រហូតដល់​មុខ​អគារ​ទីស្តី​ការ​ក្រសួង​ការពារជាតិ​ថ្មី ជាមួយនិង​ការ​កាត់​សួនច្បារ​ចាស់​ចេញ​ប្រវែង​៤៥​ម៉ែត្រ ដើម្បី​រៀប​ជា​ផ្លូវ​ចេញចូល អគារ​ទីស្តីការក្រសួងការពារជាតិ​នេះ​ផង​ដែរ​។

​ការកែលំអរ​សួនច្បារ​មួយ​នេះ​ធ្វើឡើង​ ដើម្បី​ត្រៀម​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីស្តី​ការក្រសួង​ការពារជាតិ​ថ្មី​ដែល​គ្រោង​និង​បើក​សម្ពោធ នៅពេល​ខាងមុខនេះ។ បើ​តាម​គម្រោង​កន្លងមក គឺ​ពិធី​សម្ពោធ​និង​ធ្វើឡើង ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​គួរ​បញ្ជាក់ថា កិច្ចប្រជុំ​ពិភាក្សា​និង​អនុម័ត​លើ​គម្រោង​កែលំអ​សួនច្បារ​និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅមុខ​ក្រសួងការពារជាតិ​នេះ​ ត្រូវបា​ន​ធ្វើឡើង​ជាច្រើនលើក​ហើយ​នៅ​សាលា​រាជធានី​ភ្នំពេញ ជាមួយ លោក​ ឃួ​ង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​និង​តំណាង​របស់​ក្រសួងការពារជាតិ។​

​បើតាម គម្រោង​នេះ​មាន​មួយ​ផ្នែក​ត្រូវ​ប្រើប្រាស់​ថវិកា​របស់​ក្រសួង​ការពារ​ជាតិ ដូចជា ការ​ដាក់លូ​ថ្មី​ទំហំ​១​ម៉ែត្រ និង​ង​ការ​អ៊ុត​កៅស៊ូ​លើ​ទំហំ​ផ្លូវ​ចូល​ក្រសួង​រហូតដល់​៤៥ ម៉ែត្រ​ជាដើម។ ចំណែក​រដ្ឋបាល​រាជធានី​ភ្នំពេញ​មានការ​ងារ​ច្រើន​ដែល​ត្រូវ​អនុវត្ត​ផង​ដែរ ដូចជា​ការ​កែលំអ​សួនច្បារ ដាក់​បង្គោល​ភ្លើង​៦៦​ដើម ជា​មួយ​នឹង​ការ​ដាក់​លូ ការ​ស្ដារ​លូ​ពីក្រោយ​និង​នៅមុខ​ក្រសួងការពារជាតិ ។

​សូមបញ្ជាក់ថា តាម​គម្រោង​កែលំអ​សួនច្បារ​មុខក្រសួង​ការពារ​ជាតិ​នេះ នឹង​ត្រូវ​កាត់​សួន​ចាស់​ចេញ​រហូតដល់ ប្រវែង​៤៥​ម៉ែត្រ ដើម្បី​រៀប​ជា​ផ្លូវ​ចេញចូល​មុខក្រសួង ហើយ​សួន​ថ្មី​នេះ នឹង​រៀប​ជា​ថ្ម​ក្រា​នី​ត ដាំ​ស្មៅ បំពាក់​អំពូល​ភ្លើង​ដែល​អាចឱ្យ​ប្រជាពលរដ្ឋ​មាន​កន្លែង​ហាត់ប្រាណ​ងាយស្រួល ជា​មួយ​នឹង​ទីតាំង ធំ​ទូលាយ​ជាង​មុន​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២៩ នាទី មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៥៨ នាទី មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម