ព័ត៌មានជាតិ
ផ្លូវថ្មើរជើងក្រោមដីមុនគេនៅស្រុកខ្មែរ សង់រួចហើយ តែមិនទាន់ដាក់ឱ្យប្រើប្រាស់នៅឡើយទេ
ភ្នំពេញ៖ ផ្លូវក្រោមដីសម្រាប់អ្នកដំណើរថ្មើរជើងចំនួន ២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុដែលបានសាងសង់រួចរាល់ហើយ នៅមិនទាន់ដាក់ឱ្យដំណើរប្រើប្រាស់ជាផ្លូវការនៅឡើយទេ។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣កក្កដាថា ដំណើរការសាងសង់ផ្លូវក្រោមដីបានរួចរាល់ តែនៅមិនទាន់អាចដាក់ឱ្យប្រើប្រាស់នៅឡើយទេ។
« យើងមើលការដ្ឋានរបស់គាត់វារួចរាល់ហើយ វានៅតែការបើកសម្ពោធជាផ្លូវការទេហើយ នៅតែមិនទាន់អាចបាននៅឡើយទេ ដោយសារផ្លូវក្រោមដីទី១ ឆ្លងកាត់ផ្លូវជាតិលេខ៤នៅចំណុចសាលាវិទ្យាល័យាឃ្លាំងលើ ស្ថិតក្នុងសង្កាត់លេខ១ហើយ សាលាបានបិទអីចឹងអត់មានសិស្សទៅរៀន អត់មានការប្រើប្រាស់ជាបណ្តោះអាសន្នដែរ»។
លោក ឃាង ភារម្យ បាន បន្តទៀតថា ចំណែកផ្លូវក្រោមដីទី២ស្ថិតនៅមុខរោងចក្រមួយកន្លែង ហើយរោងចក្រនោះក៏បានផ្អាកដំណើរការអាជីវកម្ម ដោយសារបញ្ហាជំងឺកូវីដ១៩។ ដូចនេះមិនមានការប្រើប្រាស់ជាបណ្តោះអាសន្នដូចគ្នា។
គួរបញ្ជាក់ថា ផ្លូវក្រោមដីសម្រាប់អ្នកដំណើរថ្មើរជើងចំនួន ២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅខេត្តព្រះសីហនុត្រូវបានបើកការដ្ឋានជាផ្លូវការកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយផ្លូវក្រោមដីនីមួយៗ មានប្រវែង ៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និងកម្ពស់ ៣,២ម៉េត្រ ដោយមួយកន្លែងស្ថិតនៅចំពីមុខវិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និងមួយកន្លែងទៀតស្ថិតនៅទីប្រជុំជនរោងចក្រ។
ផ្លូវនេះធ្វើឡើងសម្រាប់សិស្សានុសិស្ស និងកម្មករ កម្មការិនីឆ្លងកាត់ ក្នុងគោលបំណងដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុណាមួយ៕
អត្ថបទ៖ សំអឿន
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ