Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាប​ ​យកវិទ្យាល័យមួយទៀតធ្វើជា​ទីតាំងច​ត្តា​ឡី​ស័ក​ សម្រាប់អ្នកដំណើរមកពីក្រៅ​ស្រុក

បានផុស

នៅ

​​នា​រសៀល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២១ លោក ប្រាក់ សោភ័ណ ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប បាន​ដឹកនាំ​សមាជិក សមាជិកា ក្រុមការងារ​លេខាធិការ​ដ្ឋា​ន និង​យុវជន​អង្គរ សហការ​ជា​មួយ​មន្ត្រីរដ្ឋបាល​សាលាខេត្ត មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរ​-​អង្គភាព និង​ស្ថាប័ន​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ចុះ​រៀបចំ និង​សម្អាត​បន្ទប់​អគារ នៅ​វិទ្យាល័យ ១០មករា១៩៧៩ ខេត្តសៀមរាប ដើម្បី​ធ្វើជា​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ត្រឡប់​មកពី​ធ្វើការ​នៅក្រៅ​ប្រទេស ​ចូលក្នុង​ខេត្តសៀមរាប​ ថ្មី​បន្ថែមទៀត ដោយមាន​ការអញ្ជើញ​ចុះទៅពិនិត្យ​ទីតាំង​រៀបចំ​ដោយផ្ទាល់​ដ៏​ខ្ពង់ខ្ពស់​របស់លោក ហ៊ុន ម៉ានិត អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​ក្រសួងការពារជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​គ្រប់គ្រង​ច្រកទ្វារ​ចេញ ចូល​ប្រទេស និង​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះដែរ ក៏មាន​កិច្ចប្រជុំ​ពិភាក្សា​ការងារ លោក​ ហ៊ុន ម៉ានិត និង​លោក ទៀ សីហា អភិបាលខេត្ត បាន​មានប្រសាសន៍​ថា លោកនឹង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត ដើម្បី​ពង្រឹង​ការ​គ្រប់​គ្រង់​ការឆ្លង​ដែនរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ត្រឡប់​មកពី​ធ្វើការ​នៅ​ប្រទេស​ថៃ ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់ សំដៅ​ដល់​ការកាត់​បន្ថយ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​ផង ។​

សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ​, ៣ កុំ ចូលរួម ស្កេ​ន QR Code ដោយ​តម្រូវ​ត្រូវ​ពាក់​ម៉ាស រក្សា​គម្លាត គ្រប់ពេលវេលា គ្រប់​ទីកន្លែង​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ចូលរួម​ស្ម័គ្រចិត្ត​យក​សំណាក ក្នុងករណី​បងប្អូន​ទើបតែ​មក ឬ​ពាក់ព័ន្ធ​នឹង​កន្លែង​ដែលមាន​ហានិភ័យ ដែល​ក្រសួងសុខាភិបាល បានប្រកាស​កន្លងមក​។​

ត្រូវ​ពាក់​ម៉ាស់​, ត្រូវ​លាងដៃ​, ត្រូវ​រក្សា​គម្លាត​បុគ្គល​៣​កុំ កុំ​នៅ​បន្ទប់​បិទ​ជិត​, កុំ​នៅ​កន្លែង​កុះករ​, កុំ​ប៉ះពាល់​ស្និទ​ស្នាល​គ្នា​៕

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម