Connect with us

ព័ត៌មានជាតិ

អាវុធហត្ថឃាត់ខ្លួន ជនសង្ស័យ ២ នាក់ វាយយកម៉ូតូពីជនជាតិឥណ្ឌូនេស៊ី យកទៅបញ្ចាំ

បានផុស

នៅ

ជនសង្ស័យ២នាក់ប្រើល្បិចទៅលើជនជាតិឥណ្ឌូនេស៊ីម្នាក់ យកម៉ូតូទៅបញ្ជាំ និងវាយឱ្យជនរងគ្រោះសន្លប់ ដើម្បីយករបស់មានតំលៃក្នុងខ្លួនតែត្រូវអាវុធហត្ថក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន។

បុរសជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះ មិច បារាំង អាយុ ២៦ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ទី គឹមតា អាយុ ២២ ឆ្នាំ ត្រូវបានឃាត់ខ្លួននៅចំណុច ផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយនាំយកមកមូលដ្ឋានកងរាជអាវុធហត្ថ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យ២នាក់នេះបានដោយជនរងគ្រោះក្រោយពេលជនសង្ស័យវាយឡើងចង់សន្លប់រត់ទៅដាក់ពាក្យប្តឹងអាវុធហត្ថតែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឱ្យយដឹងទៀតថាជនរងគ្រោះមានឈ្មោះ រូស ស្លាន់ (RUS LAL) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌូនេសីុ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីសួរនាំរួចជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថាពេលកើតហេតុពួកខ្លួនបានឃើញ ជនជាតិឥណ្ឌូនេស៊ីជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ម្នាក់ឯង ពេលមកដល់ចំណុចខាងលិចផ្សាររ៉ា ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ជនស្ស័យបានឱ្យជនជាតិឥណ្ឌូនេស៊ីដែលជាម្ចាស់ម៉ូតូចុះមកនិយាយលេងនិងខ្លួនស្របពេលនោះម្នាក់យកម៉ូតូជិៈចេញ​ទៅបញ្ចាំបាត់និងម្នាក់ទៀតវាយជនជាតិឥណ្ឌូនេស៊ីនោះស្ទើរឡើងចង់សន្លប់បំរុងយករបស់មានតំដៃបន្តតែត្រូវ​ជនរងគ្រោះដឹងខ្លួនរត់ទៅដាក់ពាក្យប្តឹងអាវុធហត្ថតែម្តង។ក្រោយពីឃាត់ខ្លួនហើយបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត៕ ដោយៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៦ នាទី មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣៥ នាទី មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម