Connect with us

ព័ត៌មានជាតិ

ក្មួយ​ប្រសា​កាប់​ឪពុកមា​ស្លាប់​ក្នុង​ថ្លុក​ឈាម ​ដោយសារ​ទំនាស់​ព្រំដី​

បានផុស

នៅ

ដោយសារតែ​ទំនាស់​ព្រំ​ដី បណ្តាល​ឲ្យ​កើត​អំពើ​ហិង្សា បង្ក​ឡើង​ដោយ​ក្មួយ​ប្រសា​ចិត្ត​ឆៅ​រ​ត់​ទៅ​យក​ពូថៅ​មក​កាប់​ឪពុកមា​ចំនួន​១​ពូថៅ​ ចំ​ក្រោម​ដងកាំបិត​ខាងឆ្វេង​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​ប្រភព​ព័ត៌មាន ហេតុការណ៍​នេះ បាន​កើតឡើង​ក្នុង​ពេល​ផឹកស៊ី​ជាមួយគ្នា​ហើយ​បាន​ឈ្លោះប្រកែក​គ្នា​ពី​បញ្ហា​ព្រំ​ដី ក៏​បង្ក​ឲ្យ​ក្មួយ​សាច់ថ្លៃ​ខឹង​ច្រឡោត​ទើប​យក​ពូថៅ​មក​ប្រល័យ​ជីវិត​ឪពុកមា បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុក​ឈាម បាន​កើត​ឡើង​នៅ​ថ្ងៃទី១២ ខែ​កក្កដា ឆ្នាំ២០២១ ម៉ោង​១៩និង​២៥​នាទីយប់ ​នៅ​ភូមិ​ឈូក ឃុំ​ប្រឡាយ ស្រុក​ស្ទោង​ខេត្តកំពង់ធំ​។

​ចំពោះ​ករណី​ឃាតកម្ម ជនសង្ស័យជា​ក្មួយ​ប្រសា ឈ្មោះ មិ​ត ពុធ ភេទ​ប្រុស អាយុ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​(​ផ្ទះ​ជាប់​របង​ជាមួយ​ជនរងគ្រោះ​) ជនសង្ស័យ​បាន​យក​ពូថៅ​កាប់​ជនរងគ្រោះ​ជា​ឪពុកមា​សាច់ថ្លៃ​ឈ្មោះ ឃ​ន ស៊ន់ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ចំ​ក្រោម​ដងកាំបិត​ខាងឆ្វេង​១​កន្លែង បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង​កើតហេតុ​(​ផ្ទះ​ជនរងគ្រោះ​)​។​

​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច នៃ​អធិការ​ស្រុក​ស្ទោង​ថា បញ្ហា​ទំនាស់​ពាក្យ​សម្តី​ក្នុង​ពេល​ផឹកស៊ី​រឿង​ព្រំដី មុន​ពេល​កើតហេតុ ជនរងគ្រោះ​និង​ជនសង្ស័យ​រួម​និង​មិត្តភក្ដិ​ពីរ​នាក់​ទៀត​ បាន​នាំគ្នា​ផឹកស្រា.ស នៅ​ក្រោម​ផ្ទះ​ជនរងគ្រោះ​រហូត​ស្រវឹង​រៀងៗ​ខ្លួន​ ហើយក៏​កើតជា​ទំនាស់​ពាក្យសំដី រឿង​ព្រំដី រវាង​ជនសង្ស័យ​និង​ជនរងគ្រោះ ខណៈនោះ​ជនសង្ស័យ បាន​យក​កែវ​ស្រា​គប់​លើ​ជនរងគ្រោះ និង បាន​រត់​ទៅផ្ទះ​របស់ខ្លួន​យក​ពូថៅ​មក​កាប់​ជនរងគ្រោះ ​ចំ​ក្រោម​ឆ្អឹងជំនី​ខាងឆ្វេង​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​ហេតុ​។

​ក្រោយ​ធ្វើ​សកម្មភាព​រួច​ជន​សង្ស័យ​បាន​រត់គេចខ្លួនបាត់ ​ក្រោយ​ទទួល​ព័ត៌មាន​អធិការ​បាន​ដឹកនាំ​កម្លាំង សហការ​ជាមួយ​ប្រជា​ការពារ​បាន​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ បាន​ចម្ងាយ​ប្រមាណ​ជា​១៥០ម៉ែត្រ ទិស​ខាងជើង​កន្លែងកើតហេតុ ដែល​សំងំ​លាក់ខ្លួន​ក្រោម​ជង្រុក​ស្រូវ​ឪពុក​បង្កើត ករណីនេះ សមត្ថកិច្ច​កំពង់​កសាង​សំណុំរឿង​ទៅតាម​នីតិ​វិធី ចំណែក​សាកសព​ជនរងគ្រោះ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ ​ប៊ុន​រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២៦ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម