Connect with us

ព័ត៌មានជាតិ

ប្រទះ​ឃើញ​​ចម្លាក់​ក្បាល​​យក្ស និង​​បត់​ជង្គង់​១​ នៅ​​ប្រាសាទ​តាកាវ

បានផុស

នៅ

​កម្លាំង​អង្គភាព​នគរបាល​​ការ​ពារ​​បេតិកភណ្ឌ​​​ប្រចាំ​​នៅ​តំបន់​អង្គរ​បាន​​សហការ​ជាមួយ​នឹង​មន្រ្តី​ជំនាញ​អាជ្ញាធរ​អប្សរា​ ​ចុះ​មក​ចំណុច​ការដ្ឋាន​កំណាយ ​នៅ​ក្លោង​ទ្វារតាកាវ ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០២១​ ​​ពិនិត្យ​រូបចម្លាក់ចំនួន០២បំណែកដែលក្រុមការងារ កំណាយ​ជួស​ជុល​បាន​ប្រទះឃើញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បំណែក​រូប​ចម្លាក់​ទាំង​០២​នោះ​មាន ​ក្បាល​យក្ស១ និង​បត់​ជង្គង់០១(មិន​ដឹង​ទេវតា​ ឬ​យក្ស​ទេ​)​ ធ្វើ​ពី​ថ្ម​ភក់​មាន​ទំហំ៖

១.ក្បាលយក្ស

– កម្ពស់ ០,៨៧៩ ម៉

– ទទឹង ០,៥៩ ម៉

– កម្រាស់ ០,៤០​ ម៉

២.បត់ជង្គង់

– ទទឹង ០,៣០ ម៉

– កម្ពស់ ០,៦៩ ម៉

– កម្រាស់ ០,៤០ ម៉

ក្រោយ​ពិនិត្យ​រួច ​ក្រុម​ការងារ​បាន​ប្រគល់​បំណែក​រូប​ចម្លាក់​ទាំង​០២​នោះ​ទៅ​ឱ្យ​លោកស្រី គឹម សេង​ភក្តី មន្ត្រី​បច្ចេកទេស​ អភិរក្ស​ក្នុង​ឧទ្យាន រក្សា​ទុកនៅក្បែរការដ្ឋាន ដើម្បីងាយ​ស្រួល​រៀប​ដាក់​ឡើង​វិញ​​។​ ការ​ជួស​ជុល​ខ្លោង​ទ្វារប្រាសាទតាកាវនេះ ត្រូវ​បាន​សហការជាមួយវិស័យឯកជន ដើម្បី​ចូល​រួមចំណែកថែរក្សាខ្លោងទ្វារ ប្រាសាទនេះ ឱ្យមានលក្ខណៈរឹងមាំ ស្រស់ស្អាតឡើងវិញសម្រាប់ មនុស្សជំនាន់ក្រោយបានឃើញបានស្គាល់តទៅមុខទៀត​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម