Connect with us

ព័ត៌មានជាតិ

សាច់ជ្រូកថៃជាង២តោនត្រូវកម្លាំងសមត្ថកិច្ចខេត្តបន្ទាយមានជ័យ បង្រ្កាបនៅទីតាំងស្តុកសាច់

បានផុស

នៅ

ខេត្តបន្ទាយមានជ័យ៖ កម្លាំង ជំនាញ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វចុះបង្រ្កាបសាច់ជ្រូកកាប់ហើយចម្រុះចំនួន ២,១១៣គីឡូក្រាម នាំចូលមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាមកយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ ផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ ក្នុងនោះដោយមានការចូលរួម លោក កើត វណ្ណារ៉េត អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទីតាំងស្តុបសាច់ជ្រូកកាប់ចម្រុះមួយកន្លែងស្ថិតនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរកឃើញសាច់ និងគ្រឿងក្នុងសត្វជ្រូកចំនួន ជាង២តោន ស្មើនឹង ២,១១៣គីឡូក្រាម។

សាច់ជ្រូកចម្រុះកាប់ហើយទាំងនោះ មានដូចជា ក្បាលជ្រូក៦ក្បាល ស្មើ ២៨គីឡូក្រាម ជើង ចំនួន ១១៣ថង់ ស្មើ ៥៦៤គីឡូក្រាម ពោះវៀន ចំនួន ៧២ថង់ ស្មើ ២៨៨គីឡូក្រាម បេះដូង ចំនួន ៣៣ថង់ ស្មើ ១១៥គីឡូក្រាម ក្រពះ ចំនួន ៤៥០គីឡូក្រាម គ្រឿងក្នុងលាយក្បាល ចំនួន ១៩បាវ ស្មើ ៥៣២គីឡូក្រាម និងសាច់លាយឣណ្ដាត ចំនួន ៣៩ថង់ ស្មើ ១៣៦គីឡូក្រាម។

សាច់ជ្រូកទាំងនោះបាននាំចូលមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សម្រាប់ចែកចាយបន្តតាមខេត្តផ្សេងៗ ពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំណែកម្ចាស់សច់ជ្រូកកាប់ចម្រុះ មាន ឈ្មោះ ទេព សុភាព ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក តាន់ ផាន់ណារ៉ា បានបញ្ជាក់ឱ្យដឹងបន្តទៀតថា ក្រុមការងារបានបញ្ជូនវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

អ្នកវិទ្យាសាស្រ្តរកឃើញថ្នាំ ជួយអ្នកខ្ជិលហាត់ប្រាណ ឲ្យឡើងសាច់ដុំដូចគេដូចឯង

ព័ត៌មានជាតិ៣៥ នាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

Sokha Hotels

ព័ត៌មានពេញនិយម