កម្ពុជាប្រកាសជាផ្លូវការ៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើក ទី១៣ នៅភ្នំពេញ នឹងរៀបចំ ឡើងនៅចុងខែវិច្ឆិកាខាងមុខ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

កម្ពុជាប្រកាសជាផ្លូវការ៖ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើក ទី១៣ នៅភ្នំពេញ នឹងរៀបចំ ឡើងនៅចុងខែវិច្ឆិកាខាងមុខ

បានផុស

នៅ

ការប្រកាសនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប តាមរយៈប្រព័ន្ធវីដេអូ ខណៈដែលកម្ពុជាធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM SOM) រយៈពេល២ថ្ងៃ នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំ ដែលផ្សព្វផ្សាយដោយក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសបញ្ជាក់ថា កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) បានធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុប ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM SOM) កាលពីថ្ងៃទី០៧ និងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីឧត្តមមន្ត្រី នៃបណ្តាប្រទេសជាដៃគូ ASEM ចំនួន ៥១រូប រួមទាំងតំណាងមកពីសហភាពអឺរ៉ុប លេខាធិការដ្ឋានអាស៊ាន និងមូលនិធិអាស៊ី-អឺរ៉ុប (ASEF) ផងដែរ។

បើតាមក្រសួងការបរទេស “ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ កំពុងរីករាលដាលខ្លាំង រួមនឹងការលេចឡើងនៃវីរុសបំលែងថ្មីៗ បានបង្កើតឱ្យមានរលក នៃការឆ្លងថ្មី នៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក  រួមទាំងកម្ពុជាផងនោះ លោក លុយ ដាវីត រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំអាស៊ី-អឺរ៉ុប បានប្រកាសជាផ្លូវការថាកម្ពុជា នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅថ្ងៃ ទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ”។

ក្រសួងការបរទេសបញ្ជាក់ថា សេចក្តីសម្រេចនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដោយបានបញ្ជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលជាលក្ខណៈរូបវ័ន្ត គឺនឹងមិនមានសុវត្ថិភាពដល់បណ្តាថ្នាក់ដឹកនាំនៃប្រទេសដៃគូ ASEM ដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំនោះឡើយ ហើយវាក៏មិនអាចប្រព្រឹត្តទៅបានផងដែរ ព្រោះជំងឺរាតត្បាតនេះ បាននិងកំពុងបន្តរីករាលដាលខ្លាំង ស្របពេលដែលបណ្តាប្រទេសជាច្រើន លើសកលលោកបានដាក់ចេញនូវការរឹតត្បិតលើការធ្វើដំណើរសារជាថ្មី។

ជាមួយគ្នានោះ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប (ASEM SOM) រយៈពេល២ថ្ងៃ បានពិភាក្សាយ៉ាងលម្អិតលើសេចក្ដីព្រាងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ ក្រោយជំងឺកូវីដ-១៩ ដែលវានឹងក្លាយជាឯក សារមួយក្នុងចំណោមឯកសារលទ្ធផលដ៏សំខាន់ចំនួនពីរ ដែលនឹងត្រូវអនុម័តក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើក ទី១៣ ។ សេចក្ដីថ្លែងការណ៍នេះ ឆ្លុះបញ្ចាំងពីគោលដៅរួមគ្នារបស់ថ្នាក់ដឹកនាំ ASEM ទាំងអស់ក្នុងការធានាឱ្យបាននូវការស្ដារឡើងវិញ ក្រោយការរាតត្បាតជំងឺកូវីដ-១៩ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់ ហើយឧត្តមមន្ត្រី ASEM បានឯកភាពឱ្យមានការជួបពិភាក្សាគ្នាម្ដងទៀត នៅក្នុងខែនេះ ដើម្បីសម្រេចជាស្ថាពរនូវសេចក្ដីថ្លែងការណ៍នេះ។

កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុប ក៏បានស្វាគមន៍ និងសារទរដល់ប្រទេសស្លូវេនី ដែលទទួលរៀបចំកិច្ចប្រជុំឧត្តមមន្ត្រី ASEM មួយទៀត នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីពិភាក្សាសេចក្ដីថ្លែងការណ៍ប្រធានអង្គប្រជុំ ASEM13៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤១ នាទី មុន

ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើស​រើស​យក​វត្ត​អង្គរ​ខាងជើង ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ វត្ត​អារាម

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត សេង សារី ថា មាន​សម្តេច ហ៊ុន សែន តែម្នាក់ឯង​គត់ ដែល​បាន​កសាង​ប្រវត្តិសាស្ត្រ​ក្នុងការ​ដោះស្រាយ​ជម្លោះ​នយោបាយ​នៅ​កម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

សាខា​កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បើក​យុទ្ធនាការ «​បាញ់ថ្នាំ​កំចាត់​ជម្រក​មូស​ខ្លា ដើម្បី​ការពារ​ជំងឺគ្រុនឈាម​-​គ្រុន​ឈី​ក​»

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាចម្រៀង រតនៈ វិសាល មានទុក្ខ​ធំ​ព្រោះ​ម្តាយ​ទទួលមរណភាព

នយោបាយ២ ម៉ោង មុន

គ​.​ជ​.​ប ប្រាប់​ឲ្យ​ដឹង​ពី​លទ្ធផល នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ សម្រាប់​ថ្ងៃទី​៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services