Connect with us

ព័ត៌មានជាតិ

ខេត្ត​ស្ទឹង​ត្រែង​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​ ចំនួន​១០​នាក់​បន្ថែម​ទៀត ​និង​អ្នក​ជាសះស្បើយ​១៥​នាក់

បានផុស

នៅ

រដ្ឋបាលខេត្ត​ស្ទឹង​ត្រែង ​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​១០​នាក់ បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង ព្រឹត្តិការណ៍២០​កុម្ភៈ គិត​ត្រឹម​ម៉ោង​៥:០០​នាទី​រសៀល​ថ្ងៃទី​១២​ ខែកក្កដា​នេះ និង​មាន​អ្នកជា​សះស្បើយ​ ចំនួន១៥​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រូពេទ្យ​បញ្ជាក់ថា ជំងឺ​កូ​វីដ​១៩ បាន​រីក​រាលដាល​ឆ្លង​ចូល​ដល់​មូលដ្ឋាន​ភូមិ​ឃុំ​មួយចំនួន ក្នុងភូមិ​សាស្ត្រ​ខេត្ត​ស្ទឹងត្រែង ហើយ​យើង​នៅតែ​បន្ត​រក​ឃើញ​ជា​រាងរាល់ថ្ងៃ បើ​សិន​បងប្អូន​ប្រជាពលរដ្ឋ ធ្លាប់​បាន​ប៉ះ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​ចំនួន១០​នាក់​ខាងលើ ដែល​ក្រុម​គ្រូពេទ្យ​រកឃើញ ត្រូវ​ទៅយក​សំណាក​វិភាគ​តេស្ត​រហ័ស​រក​មេរោគ​កូ​វីដ​១៩ ជៀសវាង​មានការ​ឆ្លង​រីក​រាលដាល​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​។​

រដ្ឋបាលខេត្ត​ស្ទឹងត្រែង​សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្វី​ដែល​យើង​គ្រប់គ្នា​អាច​យកឈ្នះ​ជំងឺ​កូ​វីដ​១៩​បាន​នោះ គឺ​មានតែ​ប្រជាពលរដ្ឋ​យើង​ទាំងអស់ នាំគ្នា​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ​-៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជាពិសេស គឺ​ការ​ពាក់​ម៉ាស និង​លាង​សំអាត​ដៃ​និង​អាល់កុល ឬ​សាប៊ូ​ជាប់​ជាប្រចាំ និង​រក្សា​គម្លាត​សុវត្ថិភាព​នេះ​ ជា​ចំណុច​សំខាន់​ក្នុង​បដិវត្តន៍​កូ​វីដ​១៩​។ គ្រូពេទ្យ​ជំនាញ​បញ្ជាក់ថា អ្នកជា​សះស្បើយ​ទាំង​១៥​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល​ច​ត្តា​ឡី​ស័ក​ថ្នាក់​ខេត្ត និង​ត្រូវ​បន្ដធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដោយ​ខ្លួនឯង ​រយៈពេល​១៤​ថ្ងៃ បន្ថែម​ទៀត​។​

គិត​ត្រឹម​ម៉ោង ៥:០០​នាទី​រសៀល​ថ្ងៃទី​១២​ ខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុង​ខេត្តស្ទឹងត្រែង រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន​៤៣០ នាក់​ស្រី​១៩៥​នាក់ ព្យាបាល​ជាសះស្បើយ សរុប​ចំនួន​១២៧​នាក់ ស្រី៦០នាក់ស្លាប់​គ្មាន និង​កំពុង​សម្រាក​ព្យាបាល៣០៣​នាក់ ស្រី១៣៥ នាក់​៕​

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤៤ នាទី មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម