Connect with us

ព័ត៌មានជាតិ

ក្រសួង​អប់រំ​ច្រានចោល​ព័ត៌មាន​មិន​ពិត​ថា​បើក​សាលារៀន​ឡើងវិញ​នៅ​ថ្ងៃទី​១៩​ខែកក្កដា

បានផុស

នៅ

ភ្នំពេញ​ ៖ ក្រសួង​អប់រំ យុវជន​និង​កីឡា​នៅ​រសៀល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ​ បាន​ធ្វើ​ការ​ច្រានចោល​ទាំងស្រុង ​ចំពោះ​ព័ត៌មាន​មិន​ពិត​ដែលថា​ ក្រសួង​នឹង​បើក​សាលារៀន​ឡើងវិញ​នៅ​ថ្ងៃទី​១៩​ ខែ​កក្កដា ​ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈការ​បង្ហោះ​នៅលើ​ផេ​ក​របស់​មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ​ក៏បាន​លើកឡើងថា​ ក្រសួង​អប់រំ​សូម​ច្រាន​ចោល​នូវ​ព័ត៌មាន​មិន​ពិត​ថា​ «​ក្រសួង​អប់រំ​សម្រេច បើក​គ្រឹះស្ថានសិក្សា​ឡើងវិញ​នៅ​ថ្ងៃទី​១៩​ខែ​កក្កដា​ឆ្នាំ ២០២១»។

ប្រភព​បាន​បន្ត​ថា ​ក្រសួង​អប់រំ​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ​ចំពោះ​ផេ​ក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​និង​ប្រើប្រាស់​Logo​ក្រសួង​អប់រំ​ដោយ​មិន​មាន​ការអនុញ្ញាត។

សូមជម្រាបថា ​ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ ដែល​បាន​ផ្ទុះ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា​បានសម្រេច​បិទ​សាលា​រៀន​ទាំងអស់​នៅ​ទូទាំងប្រទេស​ដោយ​តម្រូវ​ឲ្យ​សិក្សា​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤៦ នាទី មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម