Connect with us

ព័ត៌មានជាតិ

ឧ​ត្ត​ម​សេនីយ៍ ហ៊ុន ម៉ានិត ចុះ​ពិនិត្យ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត សម្រាប់​ពលករ​ត្រឡប់​មកពី​ប្រទេស​ថៃ

បានផុស

នៅ

នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២១​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការ​រង​នគរបាលជាតិ និង​ជា​ប្រធាន​អនុគណៈកម្មការ​សាងសង់ និង​ជួសជុល ព្រមទាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ានិត អគ្គនាយក​ស្រាវជ្រាវ​ចារកិច្ច ក្រសួងការពារជាតិ និង​ជា​ប្រធាន​អនុគណៈ​គ្រប់គ្រង​ច្រកទ្វារ​ចេញ​-​ចូល​ប្រទេស និង​ការធ្វើ​ច​ត្តា​ឡី​ស័ក ដោយមាន​ការចូលរួម​ពី​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​មានជ័យ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្ដែង ដើម្បី​រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត អោយបាន​លឿន​ទាន់សភាពការណ៍ សម្រាប់​ដាក់​បងប្អូន​ព​លករ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី តាម​ប្រព័ន្ធ Zoom កាលពី​ថ្ងៃ​សុក្រ ទី​៩ ខែកក្កដា​ សម្តេច​បាន​បញ្ជាក់ថា ពលករ​មកពី​ប្រទេស​ថៃ​លើក​នេះ​វិជ្ជមាន​កូ​វីដ​១៩​ច្រើនណាស់ មិន​ដូចពេលមុន​ទេ​។ សម្តេច​បញ្ជាក់​ថា លើក​មុន​មកពី​ប្រទេស​ថៃ​១០០០​នាក់ រក​ឃើញ​កូ​វីដ​មាន​ត្រឹមតែ​២០ ឬ​៣០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ មក​៣០០​នាក់ រក​ឃើញ​កូ​វីដ​ឡើង​ជាង​១០០​នាក់​ទៅហើយ​។ មក​៥០០​នាក់ រក​ឃើញ​ឡើង​ជិត​២០០​នាក់ ហើយ​ប្រមូល​ផ្តុំ​ទៅលើ​ខេត្តបន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ​។ ជាមួយគ្នា​នោះ​សម្តេច​បាន​ប្រាប់​ឲ្យ​មន្ត្រី​ពាក់​ព័​ន្ធ​ទាំងអស់​ខិតខំ​ទប់ស្កាត់​ឲ្យ​បាន​។

ទាក់ទង​បញ្ហា​នេះ សម្តេច​ក៏បាន​បញ្ជាក់ដែរថា ការរកឃើញ​ជំងឺ​កូ​វីដ​១៩​ប​ម្លែ​ង​ខ្លួន​ថ្មី ឬ Delta គឺ​នៅ​ក្នុងការ​នាំចូល​ទាំងអស់ មិនទាន់​រាលដាល​ចូលក្នុង​សហគមន៍​ទេ ហើយ​ជាក់ស្តែង ជំងឺ​កូ​វីដ​១៩ បម្លែង​ខ្លួន​ថ្មី ឬ Delta នេះ​កន្លងមក​ត្រូវ​បាន​រកឃើញ លើ​អ្នក​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ដូច្នេះ​សម្តេច​បាន​ណែនាំ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​លើ​បញ្ហា​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម