Connect with us

ព័ត៌មានជាតិ

កំពុង​ច្រូតស្មៅ​គោ ​ស្រាប់​តែ​រន្ទះបាញ់​ ស្លាប់​នៅ​កណ្តាល​វាលស្រែ

បានផុស

នៅ

បាត់ដំបង ៖ គ្រោះធម្មជាតិ​បាន​ផ្តាច់​ជីវិត​បុរស​ម្នាក់​តាម​រយៈ​រន្ទះបាញ់​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកភូមិ​ ខ​ណៈ​បុរស​ជា​ជនរងគ្រោះ​កំពុង​ច្រូតស្មៅ​នៅ​វាលស្រែ​ក្បែរ​ភូមិ ​ស្រប​ពេល​កំពុងមាន​ផ្គរ​និង​ផ្លេកបន្ទោរ​ខ្លាំង​មេឃ​រក​ភ្លៀង​ក៏​ត្រូវ​រន្ទះបាញ់​ឲ្យ​ដួល​នៅ​នឹង​ស្រែ​ស្លាប់​ភ្លាមៗ តែម្តង​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ករណី​បុរស​ម្នាក់​គ្រោះថ្នាក់​ដោយ​គ្រោះធម្មជាតិ​នេះ​ បាន​កើតឡើង​កាលពី​ថ្ងៃទី​១១​ ខែកក្កដា ​ឆ្នាំ​២០២១​ ត្រង់​ចំណុច​វាលស្រែ​ក្នុង​ក្រុមទី​០៨​ ភូមិ​ព្រៃ​ដំរី ​ឃុំ​ព្រៃតូច ​ស្រុក​មោងឫស្សី​ខេត្តបាត់ដំបង ​ដែល​ជនរងគ្រោះ​មានឈ្មោះ​ឈាន​ ​ឆាយ ​ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ព័ត៌មាន​ពី​កន្លែងកើតហេតុ​បញ្ជាក់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ជនរងគ្រោះ​បាន​កាន់​កណ្តៀវ​ចេញទៅ​ច្រូតស្មៅ​គោ​នៅ​វាលស្រែ​ ដែល​នៅ​ជិត​ភូមិ​ស្រប​ពេល​មេឃ​រក​ភ្លៀង​ផ្តើម​មាន​ផ្គរ​ខ្លាំង​លាយឡំ​និង​ផ្លេកបន្ទោរ​ហើយ​មេឃ​ក៏​រក​ធ្លាក់​ភ្លៀង​លុះ​ទឹកភ្លៀង​មិនទាន់​ធ្លាក់​ផង ​ក៏​ស្រាប់តែ​ឮ​ស្នូរ​សម្លេង​រន្ទះបាញ់​ដូច​ផ្ទុះ​គ្រាប់មីន​ត្រង់​ចំណុច​ជនរងគ្រោះ​កំពុង​ច្រូតស្មៅ​ហើយ​អ្នកភូមិ​ក៏បាន​នាំគ្នា​សម្លឹង​មើលទៅ​ជនរងគ្រោះ​ហើយ​មិន​បានឃើញ​សកម្មភាព​ជនរងគ្រោះ​ច្រូតស្មៅ​ទៀត​ក៏​នាំគ្នា​សង្ស័យ​រួម​នឹង​ក្រុម​គ្រួសារ​ផង​ក៏​នាំគ្នា​ទៅ​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដួល​នៅ​នឹង​ស្រែ​ក៏​នាំគ្នា​ឆោឡោ​ជួយសង្គ្រោះ​តែ​គ្មាន​លទ្ធផល​។

ក្រោយ​សមត្ថកិច្ច​ចុះ​ពិនិត្យ​សាកសព​បាន​សន្និដ្ឋាន​ថា ​ជនសង្ស័យ​ពិតជា​ស្លាប់​ដោយ​រន្ទះបាញ់​ខណៈ​មាន​ផ្គរ​និង​រន្ទះ​ខ្លាំង​ស្រប​ពេល​ជនរងគ្រោះ​កាន់​កណ្តៀវ​នៅ​នឹង​ដៃ​ដែល​មាន​ជាតិ​ដែក​ផង​ក៏​ឆ្លង​ចរន្ត​បង្ក​ជា​រន្ទះ​បាន​បាញ់​ចំ​តែម្តង ​ហើយ​សាកសព​ក៏បាន​ប្រគល់​ឲ្យ​គ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

ដោយ ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៧ នាទី មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៤៧ នាទី មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម