Connect with us

ព័ត៌មានជាតិ

ធនាគា​រជាតិ​លើក​ទឹក​ចិត្ត​ដល់​សាធារណជន ​ធ្វើការ​ទូទាត់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក

បានផុស

នៅ

​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​លើកទឹកចិត្ត​ដល់​សាធារណជន​ ធ្វើការ​ទូទាត់​ប្រាក់រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ ដើម្បី​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ​បានឱ្យដឹងថា​«​ធនាគារជាតិ​សូម​លើកទឹកចិត្ត​ដល់​សាធារណជន​ទាំងអស់ សូម​ឲ្យ​ប្រើប្រាស់​ការ​ទូទាត់​ប្រាក់រៀល តាម​ប្រព័ន្ធ​អេឡិចត្រូនិក ប្រកបដោយ​អនាម័យ​ខ្ពស់ ក្នុងអំឡុងពេល​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​១៩ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការប្រើប្រាស់​ក្រដាសប្រាក់​ដោយ​ផ្ទាល់​»​។

​ជាមួយគ្នានេះដែរ ធនាគារជាតិ​នៃ​កម្ពុជា បាន​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ជាពិសេស​ប្រជាជន​កម្ពុជា​ សូម​ចូលរួម​ធ្វើការ​ទូទាត់​ប្រាក់​រៀល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ព្រោះ​វា​នឹង​ផ្តល់​ភាពងាយស្រួល​ច្រើន មាន​អនាម័យ​និង​ការពារ​បាន​ពី​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នៅក្នុង​ដំណាក់កាល​នៃ​ការ​រាតត្បាត​ជាស​កល​នៃ​ជំងឺ​ដ៍​កាច​សាហាវ​នា​បច្ចុប្បន្ននេះ​។ ប្រាក់​រៀល​តំណាង​ឱ្យ​អត្តសញ្ញាណ​ជាតិ អធិបតេយ្យភាព​ជាតិ ឯករាជ្យភាព​សេដ្ឋកិច្ច និង ពង្រឹង​សាមគ្គីភាព​សង្គម​។

​ធនារ​គារ​ជាតិ​នៃ​កម្ពុ​ជា​សង្ឃឹម​នឹង​ជឿ​ជាក់​ថា បងប្អូន​ប្រជាពលរដ្ឋ​នឹង​បន្ត​ស្មារតី សហការ​លើកកម្ពស់​ប្រាក់រៀល​ជាតិ និង រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ប្រឆាំងនឹង​ទង្វើ​ទាំងឡាយណា ដែល​ប៉ះពាល់​ដល់​គុណ​តម្លៃ ប្រាក់​រៀល​របស់​ជាតិ​យើង​។ គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាល បាន​ខិតខំ​បង្កើន​តួនាទី ប្រាក់​រៀល​ជា​លំដាប់​ក្នុង​សេដ្ឋកិច្ច និង​សង្គម ប្រកបដោយ​និរន្តរភាព និង​ជំនឿ​ទុកចិត្ត​ដែល​បម្រើ​ផលប្រយោជន៍ ដល់​ប្រជាជន​កម្ពុជា​គ្រប់​លំដាប់​ថ្នាក់ និង​សេដ្ឋកិច្ចជាតិ​ទាំងមូល​៕

អត្ថបទ៖ ​សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម