ធូរស្រាល​ខ្លះ​ហើយ! ​ខេត្ត​ស្ទឹងត្រែង​រកឃើញ​អ្នក​ឆ្លង​ម្នាក់ និង​ជាសះស្បើយ​ម្នាក់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ធូរស្រាល​ខ្លះ​ហើយ! ​ខេត្ត​ស្ទឹងត្រែង​រកឃើញ​អ្នក​ឆ្លង​ម្នាក់ និង​ជាសះស្បើយ​ម្នាក់

បានផុស

នៅ

ដោយមាន​ការ​ខិតខំ​ប្រឹង​ប្រែង​ពី​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​ស្ទឹងត្រែង ​រហូត​មក​ត្រឹម​ម៉ោង ៥:០០ នាទី​រសៀល​ថ្ងៃទី​១៣​ ខែកក្កដា ឆ្នាំ​២០២១​នេះ រដ្ឋបាលខេត្ត​ស្ទឹងត្រែង ​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ត្រឹមតែ​ម្នាក់ និង​ជាសះស្បើយ​ម្នាក់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំងឺ​កូ​វីដ​១៩ បាន​ផ្ទុះ​ខ្លាំង​ក្នុង​ខេត្ត​ស្ទឹងត្រែង​ ចាប់​តាំងពី​ថ្ងៃទី​២៤ ខែ​មិថុនា​កន្លងទៅ ធ្វើ​ឲ្យ​មាន​ការរីក​រាលដាល ចូល​ក្នុង​អាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារ​ស្ទឹងត្រែង និង​បណ្ដា​ភូមិ​ឃុំ​មួយ​ចំនួន ក្នុង​ភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង​ផង​ដែរ​។​

ក្នុង​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ថ្ងៃ​១៣ កក្កដា​ម្សិលមិញ​នេះ លោក ​អ៊ុង សូ​វៀត​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​បញ្ជាក់ថា ក្នុង​រយៈពេល​ជិត​មួយ​ខែ​នេះ ដោយមាន​ការខិតខំ​ប្រឹង​ប្រែង​ពី​រដ្ឋបាលខេត្ត​ក៏​ដូច​មន្ទីរ​សុខាភិបាល​បាន​ចុះ​ស្រាវជ្រាវ​រក​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​អ្នក​ឆ្លង​កូ​វីដ​១៩ និង​បន្ត​រក​អ្នកពាក់ព័ន្ធ​ប្រយោល​បន្ត ដើម្បី​កាត់បន្ថយ​ការឆ្លង​រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​។​

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​បន្ថែម​ថា ​អ្នក​ដែល​រកឃើញ​ផ្ទុកមេរោគ​កូ​វីដ​១៩ ត្រូវ​បាន​យើង​យកទៅ​ព្យាបាល​នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​កម្រិត​២​ថ្នាក់​ខេត្ត និង​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​ធ្វើតេស្ត​អវិជ្ជមាន​យើង​ឲ្យ​គាត់​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​កម្រិត​១​ក្រុង​។

លោក​បាន​បន្ត​ថា ​ដោយសារ​មានការ​ខិតខំ​ប្រឹងប្រែង​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​ក្នុងការ​ស្រាវជ្រាវ​តាមដាន ទាំង​អ្នក​នាំចូល​ជំងឺ​កូ​វីដ​ពី​ខាងក្រៅ និង​អ្នក​ឆ្លង​នៅក្នុង​ខេត្ត និង​បន្ត​ឆ្លងទៅ​ភូមិ​ឃុំ​មួយចំនួន យើង​បាន​តាម​ស្រាវជ្រាវ​យក​សំណាក់​វិភាគ តេស្ត​រហ័ស​រក​មេរោគ​កូ​វីត​១៩​បាន​ទាន់ពេលវេលា ធ្វើ​ឲ្យ​ស្ថានភាព​មានការ​ធូរស្រាល​បន្តិច​។ លើស​ពី​នេះ​លោក​បន្តថា​ ទោះ​ជា​មាន​ស្ថានភាព​ធូរស្រាល​បន្តិច​ក៏​ពិតមែន​តែ លោក​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ឲ្យ​បាន​គ្រប់គ្នា នឹង​បន្ត​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ​-៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​និង​ម៉ឺងម៉ាត់​បំផុត ជាពិសេស គឺ​ការពាក់​ម៉ាស លាង​សំអាត​ដៃ​និង​អាល់កុល ឬ​សាប៊ូ​ជាប់​ជាប្រចាំ និង​រក្សា​គម្លាត​សុវត្ថិភាព​។​

គិត​ត្រឹម​ម៉ោង ៥:០០ នាទី​រសៀល​ថ្ងៃទី​១៣ ខែកក្កដា​នេះ រដ្ឋបាលខេត្ត​ស្ទឹងត្រែង​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​៤៣១​នាក់ ស្រី​១៩៥​នាក់ ជាសះស្បើយ​១២៨​នាក់ ស្រី​៦១​នាក់ ស្លាប់​គ្មាន អ្នក​កំពុង​សម្រាក​ព្យាបាល ៣០៣ នាក់​ស្រី ១៣៤​នាក់​៕

​អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៧ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៧ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services