ព័ត៌មានជាតិ
ខេត្តកំពតបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនពលរដ្ឋលើកទី៣ ជាង១៣ម៉ឺន៥ពាន់ដូស បន្ថែមទៀត
ខេត្តកំពតបានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋលើកទី៣ប្រមាណជាង១៣ ម៉ឺន៥ពាន់ដូសបន្ថែមទៀត នៅស្រុកចំនួន៤ ដោយចាក់នៅតាមទីតាំងចំនួន៧កន្លែង។
លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តបានឱ្យដឹងថា ការផ្តល់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋដោយស្ម័គ្រចិត្ត ទូទៅនៅខេត្តកំពត មកដល់ពេលនេះមានចំនួន៣លើករួចមកហើយ។ ដោយឡែកនៅលើកទី៣ ចាប់ផ្ដើមដំបូងសម្រាប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដោយចាក់ជូនដល់ពលរដ្ឋរស់នៅក្នុងក្រុងកំពត ក្រុងបូកគោ និងពលរដ្ឋរស់នៅទីប្រជុំជននៃស្រុកទឹកឈូ ស្រុកគីរី និងស្រុកកំពង់ត្រាច ។
លោកអភិបាលខេត្តបានបន្តថា ក្នុងយុទ្ធនាការនៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងពេលនេះ មានមណ្ឌលផ្តល់វ៉ាក់សាំងចំនួន៧ទីតាំង គឺនៅមន្ទីរពេទ្យបង្អែកខេត្តកំពត,សាលាបឋមសិក្សាហ៊ុន សែន១មករា, មន្ទីរពេទ្យអនុស្សាវរី ស៊ុន យ៉ាឃៀល,មណ្ឌលសុខភាពត្រពាំងរពៅ, មណ្ឌលសុខភាពត្រពាំងសង្កែ,មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច, មណ្ឌលសុខភាពត្រពាំងរាំងស្រុកជុំគិរី,ដែលមានវ៉ាក់សាំងកូវីដ១៩ ពីរប្រភេទ គឺស៊ីណូវ៉ាក់ និងស៊ីណូហ្វាម សរុបចំនួន១៣៥.៨៥២ដូស។
លោកអភិបាលខេត្តបានបន្តថា សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលក៏បានសម្រេចផ្ដល់ជូនវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះជាបន្តបន្ទាប់៣លើករួចមកហើយ ដែលគិតមកដល់ពេលនេះមានចំនួនវ៉ាក់សាំសរុប១៧ម៉ឺន៦ពាន់៨៥៦ដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋផងដែរ ។
លោក ជាវ តាយ ក៏បានស្នើដល់ក្រុមគ្រូពេទ្យទាំងអស់ឱ្យយកចិត្តទុកដាក់ក្នុងការផ្ដល់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅពេលនេះឱ្យបានល្អ និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមឲ្យចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា នៅពេលវ៉ាក់សាំងមកដល់ជាបន្តបន្ទាប់ និងត្រូវអនុវត្តតាមវិធានការសុខាភិបាល ពិសេសតាមការអំពាវ និងការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលឱ្យបានត្រឹមត្រូវបើទោះបីបានចាក់វ៉ាក់សាំងហើយ ក៏ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការ ៣កុំ៣ការពារ ឱ្យបានជាប់ជាប្រចាំទាំងអស់គ្នាផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ