Connect with us

ព័ត៌មានជាតិ

ខេត្តព្រះវិហារ ចាប់ផ្តើម​សាងសង់​ផ្លូវ​រត់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​លើស​ទម្ងន់ ព្រះវិហារ​-​អូរ​ពោធិ​ហើយ​

បានផុស

នៅ

​គម្រោង​សាងសង់​ស្ថានីយ​ថ្លឹង​យានយន្ត (​ស្ថានីយ​អូរ​ពោធិ៍​-​ខេត្តព្រះវិហារ​) លើផ្លូវ​ជាតិ​លេខ​៦២ គីឡូម៉ែត្រ​៥២+០០០ ភូមិ​អូរ​ពោធិ៍ ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ នៅពេលនេះ​បាន​ចាប់ផ្ដើម​សាងសង់​ផ្លូវ​រត់​របស់​ស្ថានីយ​ហើយ​។ ក្រោយ​ការសាងសង់​ស្ថានីយ​ថ្លឹង​យានយន្ត​នេះ​បាន​រួចរាល់ ផ្លូវ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​នឹង​ប្រើប្រាស់​បាន​យូរ​អង្វែង ព្រោះតែ​មិនមាន​រថយន្ត​ដឹក​លើស​ទម្ងន់​បំផ្លិចបំផ្លាញ​ផ្លូវ​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ​ បាន​ឲ្យ​ដឹង​ថា ថ្ងៃ​ទី​១៤​កក្កដា​នេះ​ថា ក្រុមការងារ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ នៅ​ពេលនេះ​បាន​និង​កំពុង​ធ្វើ​សកម្មភាព​ការងារ​សាងសង់​ផ្លូវ​រត់​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ត​លើស​ទម្ងន់ (​ព្រះវិហារ​-​អូរ​ពោធិ ស្ថិតនៅ​គីឡូម៉ែត្រ​៥២ ផ្លូវជាតិ​លេខ​៦២ ក្នុង​ឃុំ​រមណី ស្រុក​រវៀង ខេត្តព្រះវិហារ ) ដែល​អនុវត្ត​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​។

​លោក សំ លាង​ទ្រី បាន​សូម​ឲ្យ​ពុក​ម៉ែ​បងប្អូន ដែល​ជា​អ្នកបើកបរ​តាម​ដង​ផ្លូវ​ទាំងអស់ សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា ពោល​គឺ​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់ មិន​ត្រូវ​បើកបរ​វ៉ា​ជែង​ទាំង​ប្រថុយប្រថាន មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង មិន​ត្រូវ​ដឹក​លើក​ទម្ងន់​កំណត់ ឫ​ដឹក​សំពីងសំពោង ពិសេស​ត្រូវ​ពាក់​ខ្សែ​ក្រវាត់​ការពារ​ខ្លួន​ជានិច្ច​មុនពេល​បើកបរ និង​សូម​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ទៀងទាត់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​អនុវត្ត​វិធានការ​រាជរដ្ឋាភិបាល​«៣​កុំ​និង​៣​ការពារ​» ដើម្បី​ការពារ​ខ្លួន​យើង ក្រុមគ្រួសារ និង​សហគមន៍​យើង​ពី​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ៖ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ២៧ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៣៩ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ៤២ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម