Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង សំណូមពរដាក់បញ្ចូលផែនការសកម្មភាពបង្ការ ទប់ស្កាត់ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ទៅក្នុងផែនការប្រតិ បត្តិប្រចាំឆ្នាំរបស់ក្រសួង-ស្ថាប័ន

បានផុស

នៅ

សម្ដេចក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំណូមពរដល់ក្រសួង-ស្ថាប័ន​ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គួរតែដាក់បញ្ចូលផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប​ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំនៅក្នុងអង្គភាពរបស់ខ្លួន។

ការសំណូមពរនេះ​ គ្រាដែលសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ» ធ្វើឡើងតាមកម្មវិធីអនឡាញ (ZOOM) នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ការដាក់បញ្ចូលផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំ គឺជាកិច្ចការដ៏សំខាន់ ដែ​លនឹងបញ្ជាក់អំពីការគាំទ្រ និងចូលរួមរបស់ក្រសួង-ស្ថាប័នរបស់រដ្ឋ ក៏ដូចជា​អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «គ្រប់ក្រសួង-ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ គប្បីយកចិត្តទុកដាក់បញ្ចូលផែនការសកម្មភាព ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ ទៅក្នុងផែនការប្រតិបត្តិប្រចាំឆ្នាំរបស់អង្គភាពសាម៉ី​….បា​ទនេះ គឺជាកិច្ចការសំខាន់ណាស់ ដែលបញ្ជាក់អំពីការគាំទ្រ និងការចូលរួមគ្រប់ក្រសួង-ស្ថាប័ន មិនមែនតែ​ក្រសួង​សង្គមកិច្ច ឬមិនមែនតែក្រសួងមហាផ្ទៃ ឬក៏មិនមែនតែអគ្គស្នងការដ្ឋាននគរបាលជាតិនោះ គឺគ្រប់ក្រសួង-ស្ថាប័ន​ទាំង​​អស់ របស់រាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែបញ្ចូលនូវផែនការ ការពារកុមារក្នុងការប្រយុទ្ធប្រឆាំង ការកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញនេះ»។

ជាមួយគ្នានេះសម្ដេចក្រឡាហោម ស ខេង ក៏បានស្នើដល់នាយកដ្ឋាន និងការិយាល័យជំនាញ ដែលមានសមត្ថកិច្ច​អន្តរាគមន៍ និងដោះស្រាយករណីបទល្មើសបច្ចេកវិទ្យា ត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយអនុលោមតាម​ច្បាប់ជាតិ និងអន្តរជាតិដែលមានជាធរមាន ជាពិសេសផ្ដោតការយកចិត្តទុកដាក់ ជាអាទិភាពលើការដោះស្រាយ​ករណីកុមារ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ទោះបីជាកុមារស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ដើម្បីជាឧត្ដមប្រយោជន៍របស់កុមារ ដែលជាអនាគតរបស់ប្រទេសជាតិ។

បើតាមអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានឲ្យដឹងថា នៅកម្ពុជាតាមរយៈការរាយការណ៍ពីសាធារណៈជនមកកាន់សមត្ថកិច្ច និងបណ្តាញរាយការណ៍តាមអ៊ីនធើណិត (Internet Hotline) ជាមធ្យម មានចំនួនរាយការណ៍ជាង១៥០ករណី ក្នុងមួយឆ្នាំៗ ដែលជាករណីសង្ស័យ ទាក់ទងនឹងការលួងលោមកុមារតាមអនឡាញ ការផលិត និងចែកចាយរូបភាពសម្ភារៈអាសអាភាសកុមារ និងការគំរាមខាងផ្លូវភេទជាដើម។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ប្រទេសកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ និងរួមកម្លាំងគ្នា ដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបប្រកបដោយប្រសិទ្ធភាព៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា១ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង១ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម