Connect with us

ព័ត៌មានជាតិ

ឧកញ៉ា ឡេង និមល​៖ ខេត្ត​ព្រះសីហនុ​ជា​គោលដៅ​ទីក្រុង​ទេសចរណ៍​ទំនើប​ នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​

បានផុស

នៅ

​ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយមានការអភិវឌ្ឍលើគ្រប់វិស័យ ខណៈ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​កែប្រែ​មុខមាត់​ថ្មី​ក្នុង​រយៈពេល​ដ៏​ខ្លី​ក្លាយជា​ទីក្រុង​ដែល​មានការ​ចម្រើន​ខ្លាំង ទាំងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ភ្លើងបំភ្លឺផ្លូវ និងសំណង់អគារពាណិជ្ជកម្ម​តូចធំ ក៏ដូចជាតាម តំបន់ទេសចរណ៍ នានា​បង្ហាញ​ពី​សម្រស់ និង​សក្តានុពល​សេដ្ឋកិច្ច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកជំនួញ​អចលនទ្រព្យ និង​ជា​អគ្គនាយក​បុរី ឡេង និមល លោក​ឧកញ៉ា ឡេង និមល បានបង្ហាញ​ការចាប់អារម្មណ៍​ក្រោយ​ឃើញ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស ជាមួយនឹង​ទេសភាព​ស្អាត​អស្ចារ្យ​ក្នុង “​ខេត្ត​ព្រះសីហនុ​”​។​

​លោក​ឧកញ៉ា​មានប្រសាសន៍ថា​៖ « ខេត្ត​ព្រះសីហនុ ជា​ខេត្ត​មួយ​ដែលមាន​សក្តានុពល​ទេសចរណ៍​ដ៏​វិសេសវិសាល នឹង​ធនធានសេដ្ឋកិច្ច​ខៀវ ប្រកបដោយ​ចីរភាព សមភាព ភាព​ធន់ និង​ធម្មជាតិ​ពិតៗ ជាពិសេស កោះ ឆ្នេរ សមុទ្រ ធនធាន​បាតសមុទ្រ ព្រមទាំង​កំពង់ផែ​ទេសចរណ៍​ ដែល​ជា​គោលដៅ សេដ្ឋកិច្ច ធុរកិច្ច និង​លំហែកាយ​វិស្សមកាល រួមទាំង​ជា​គោលដៅ​ទីក្រុង​ទេសចរណ៍​ទំនើប​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​»​។​

​ជាមួយគ្នានេះ ខេត្តព្រះសីហនុ ក៏ទទួលបានគម្រោង វិនិយោគលើវិស័យសេវាកម្មទេសចរណ៍ និងសណ្ឋាគារ ចំនួន៦០ ដោយមាន ទុនវិនិយោគសរុបជាង ១០,៧៤ ពាន់លានដុល្លារ គិត មកដល់ពេលនេះ។ បើតាម​ការបញ្ជា​ក់រប​ស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក គួច ចំរើន នាពេល​កន្លងទៅ​។​

​នាយករដ្ឋមន្ដ្រី សម្តេច​តេ​ជោ ហ៊ុន សែន ធ្លាប់បានថ្លែង ក្នុងពិធីជួបសំណេះសំណាល ជាមួយ មន្ដ្រីរាជការ និង ក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ក្នុងខេត្ដ​-​ក្រុងព្រះសីហនុ កាលពីដើមខែមិថុនាឆ្នាំមុនថា « តាមរយៈការអភិវឌ្ឍខេត្ដនេះ ជាទីក្រុងទំនើបជាមួយ រមណីយដ្ឋាន ឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូ ពហុបំណង ដែលនឹងទាក់ទាញទេសចរ និងការវិនិយោគថ្មីៗបន្ថែមទៀតពីបរទេស ខេត្ដនេះក៏ នឹងបម្រើដល់ការរស់នៅដ៏​ល្អប្រសើរ សម្រាប់ប្រជាពលរដ្ឋខ្មែរផងដែរ »​។​

​គួររម្លឹកថា ខេត្ត​ព្រះសីហនុ ជា​ប៉ូល​សេដ្ឋកិច្ច​មួយ ក្នុងចំណោម​ប៉ូល​សេដ្ឋកិច្ច​ទាំងបី ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​បី របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ត្រូវ​បានកំណត់​គោលដៅ ជា​តំបន់​សេដ្ឋកិច្ច​ពិ​សេស ពហុ​បំណង នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ ដោយសារ​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១៤ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១៦ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ១៧ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម