Connect with us

ព័ត៌មានជាតិ

ប្រទះឃើញសាកសពស្ត្រីម្នាក់​ អណ្ដែតទឹកស្ទឹងសង្កែបង្កការភ្ញាក់ផ្អើល

បានផុស

នៅ

ប្រជាពលរដ្ឋអ្នកដើរហាត់ប្រាណនាំគ្នាភ្ញាក់ផ្អើលទាំងព្រឹកខណ:ដែលបានប្រទះឃើញសាកសពស្ត្រីម្នាក់បានអណ្តែតទឹកក្នុងដងស្ទឹងសង្កែដោយគេដាក់ហេតុការណ៍នេះថាសង្ស័យស្ត្រីរងគ្រោះស្រវឹងស្រាហើយចុះហែលទឹកលេងបណ្តាល​ឱ្យលង់ស្លាប់តែម្តង។

ហេតុការណ៍ឃើញសពស្ត្រីលង់ទឹកស្លាប់នេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៤ខែកក្កដាឆ្នាំ២០២១នៅត្រង់ចំណុចវេទិកាអុំទូក កណ្តាលក្រុងបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមសម្តីពីប្រភពច្រើននាក់ដែលធ្លាប់ស្គាល់ស្ត្រីរងគ្រោះបានឲ្យដឹងប្រហាក់ប្រហែលគ្នាថាជនរងគ្រោះឧស្សា​ហ៍​ស្រវឹងស្រាជាញឹកញាប់ពេលស្រវឹងស្រាម្តងៗតែងតែរករឿងឈ្លោះនឹងប្តីហើយ២ខែចុងក្រោយដោយសារប្តីស៊ូទ្រាំនឹងការរករឿងពីប្រពន្ធមិនបានក៏បែកផ្លូវគ្នារហូតដល់ថ្ងៃកើតហេតុតែម្តង។

សាកសពស្ត្រីរងគ្រោះឋិតក្នុងសភាពអាក្រាតអត់ខោត្រូវបានគេស្គាល់មានឈ្មោះ(ដា)អាយុប្រហែលជិត៤០ឆ្នាំ រស់នៅក្នុងរ៉ាជង្រុក ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាតដំបង។

ប្រភពពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍បានបញ្ជាក់ឲ្យដឹងដែរថា÷កាលពីល្ងាចថ្ងៃទី១៣ខែកក្កដាកន្លងមកគេបានឃើញជនរងគ្រោះចុះងូតទឹកស្ទឹងនិងបោកខោអាវនៅក្បែរគល់ស្ពានសម្តេចក្រឡាហោមលុះបោកខោអាវរួចសង្ស័យ​ស្រវឹងស្រាផងស្ត្រីខាងលើបានហែលទឹកលេងលុះដល់កណ្តាលស្ទឹងក៏អស់កម្លាំងស្រែកឲ្យគេឯងជួយរួចបានលិចទៅក្នុងទឹកបាត់តែម្តងរហូតព្រឹកឡើងទើបអ្នកហាត់ប្រាណប្រទះឃើញសាសពអណ្តែតក៏ឆោឡោឡើងតែម្តង។

ភ្លាមៗសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យរួចសម្រេចដឹកសាកសពយកទៅតម្កល់ទុកនៅឯវត្តបច្ឆាដើម្បីស្វែងរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២១ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ២៤ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ២៥ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៥៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម