Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ​ នឹង​​បញ្ចប់​ការ​ចាក់​វ៉ាក់សាំង​ នៅ​ថ្ងៃទី​៣១ កក្កដា​ឆ្នាំ​២០២១​ខាងមុខ​នេះហើយ

បានផុស

នៅ

ខេត្ត​ព្រះ​សីហនុ នឹង​បញ្ចប់​ការ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូវីដ​១៩ ដូស​ទី​១ នៅ​ថ្ងៃ​ទី​៣១ កក្កដា​ឆ្នាំ​២០២១​ខាងមុខ​នេះ ដែល​មាន​អាយុ​ចាប់ពី​អាយុ​១៨​ឆ្នាំ​ឡើងទៅ សូមរូសរាន់​ទៅ​ចាក់វ៉ាក់សាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២១​នេះ បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ (​ចាប់ពី​អាយុ ១៨​ឆ្នាំ​ឡើងទៅ​) ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ-១៩ ដូ​ស​ទី​១ សូម​ប្រញាប់​រួសរាន់​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​សាលា​អនុវិទ្យាល័យ​-​បឋមសិក្សា​តេ​ជោ​សែន កម្មករ ស្ថិតនៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ (​រៀងរាល់​ម៉ោង​ធ្វើការ រូប​ទាំង​ថ្ងៃ​ឈប់សម្រាក​) ចាប់ពី​ថ្ងៃទី​១៦ ខែកក្កដា ២០២១ និង​ត្រូវ​បិទ​បញ្ចប់​ការចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២១ ខាងមុខនេះ​។

​ដូចនេះ​ក្នុងករណី​បងប្អូន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ខកខាន​មិនបាន​ចាក់​វ៉ាក់សាំង​តាម​ការកំណត់​នេះ​ទេ រដ្ឋបាលខេត្ត​ព្រះសីហនុ​មិន​ទទួលខុសត្រូវ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​ទៀតឡើយ​៕

អត្ថបទ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម