Connect with us

ព័ត៌មានជាតិ

សហរដ្ឋអាមេរិក​ផ្តល់​ទឹកប្រាក់​ចំនួន​១១២​លាន​ដុល្លារ​ដល់​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ការ​បញ្ជាក់​ពី​ការផ្តល់​ទឹកប្រាក់​ចំនួន​១១២​លាន​ដុល្លារ​ដល់​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​-១៩​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក នា​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ តាម​ប្រព័ន្ធ​វីដេអូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​លទ្ធផល​នៃ​កិច្ចប្រជុំ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា នា​រសៀល​នេះ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិសេស រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​សហរដ្ឋអាមេរិក (​ស​.​រ​.​អា​) តាម​ប្រព័ន្ធ​វីដេអូ ដែល​កិច្ចប្រជុំ​នេះ ត្រូវបាន​ធ្វើជា​សហប្រធាន ដោយ​លោក សា​ឡឺម​សាយ គុំ​ម៉ា​ស៊ីថ (Saleumxay Kommasith) រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែលជា​ប្រទេស​សម្របសម្រួល ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​ស​.​រ​.​អា និង​លោក អេ​ន​តូ​នី ប្លី​ន​ខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ហើយ​កិច្ចប្រជុំ​នោះ បាន​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​អគ្គលេខាធិការ​អាស៊ាន​។

នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក អេ​ន​តូ​នី ប្លី​ន​ខេន បាន​ផ្លាស់ប្តូរ​ទស្សន​ពី​សារៈសំខាន់​នៃ​ការពង្រឹង​ឡើងវិញ នៃ​ទំនាក់​ទ​នង​អាស៊ាន​-​សហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការ​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ និង​ការទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ រួមទាំង​បញ្ហា​ផ្សេងៗ ដែលជា​ការព្រួយបារម្ភ និង​ជា​ផលប្រយោជន៍​រួម ទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់​។ អាស៊ាន ក៏បាន​អបអរសាទរ​ចំពោះ​ការតាំង​ចិត្ត​របស់​សហ​រដ្ឋ​អាមេរិក ក្នុងការ​ពង្រឹង​ឡើងវិញ នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាស៊ាន ជាពិសេស​នៅ​ចំពោះ​មុខការ​ប្រឈម​ពហុ​វិស័យ​នៅក្នុង​តំបន់ និង​ពិភពលោក​។

បើតាម​ក្រសួងការបរទេស នៅក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​ស្វាគមន៍​ការប្តេជ្ញា​ចំពោះ​ពហុភាគី​និយម​របស់​រដ្ឋបាល​ថ្មី​សហរដ្ឋអាមេរិក ដូចដែល​បាន​ឆ្លុះបញ្ចាំង​តាមរយៈ​ការធ្វើទំនាក់ទំនង​ជាថ្មី​ជាមួយ​អង្គការ​អន្តរជាតិ​ធំៗ ក្នុងការ​ដោះស្រាយ​បញ្ហា​បន្ទាន់​សកល ដូចជា ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ការប្រែប្រួល​អាកាសធាតុ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ រដ្ឋមន្ត្រីការបរទេស​អាស៊ាន បាន​អរគុណ លោក អេ​ន​តូ​នី ប្លី​ន​ខេន ដែល​បាន​អះអាង​ជាថ្មី​នូវ​ការគាំទ្រ​របស់​អាមេរិក​ចំពោះ​ម​ជ្ឈ​ភាព អាស៊ាន និង​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​សហគមន៍​អាស៊ាន ស្របតាម​ទស្សនវិស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។

រដ្ឋមន្ត្រីការបរទេស​ទាំងអស់ បាន​ឯកភាពគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​សហរដ្ឋអាមេរិក ក្នុងការ​គ្រប់គ្រង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ កាត់បន្ថយ​ផលប៉ះពាល់ ដោយសារ​ជំងឺ​នេះ ព​ន្លឿ​ន​ការ​ស្តារឡើងវិញ​នៃ​សេដ្ឋកិច្ច​-​សង្គម​ឱ្យបាន​ឆាប់រហ័ស ព្រមទាំង​ការកសាង​ភាពរឹងមាំ​ទប់ទល់​នឹង​វិបត្តិ​សុខាភិបាល នាពេល​អនាគត​។ អាស៊ាន​បាន​ស្វាគមន៍​ការចូលរួមចំណែក​រប​ស់​សហរដ្ឋអាមេរិក​ចំពោះ​គំនិត ផ្តួចផ្តើម​ជំងឺ​កូ​វីដ​-១៩ របស់​អាស៊ាន រួមមាន មូលនិធិ​អាស៊ាន​សម្រាប់​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ និង​ក្របខ័ណ្ឌ​ការស្តារ​ឡើងវិញ​គ្រប់​ជ្រុងជ្រោយ​របស់​អាស៊ាន​។

នៅក្នុង​កិច្ចប្រជុំ​នោះដែរ រដ្ឋមន្ត្រីការបរទេស លោក អេ​ន​តូ​នី ប្លី​ន​ខេន បាន​រំលេច​អំពី​តួនាទី​របស់​សហរដ្ឋអាមេរិក ក្នុងនាម​ជា​ប្រទេស​ផ្តល់ជំនួយ​ដ៏​ធំ​បំផុត​ដល់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) និង​ការគាំទ្រ​ដល់​តំបន់​ក្នុងការ​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការចូលរួមចំណែក​ជា​ទឹកប្រាក់​ចំនួន​១១២​លាន​ដុល្លារ​អាមេរិក ក្នុង​ក្របខ័ណ្ឌ​ជំនួយ សម្រាប់​សង្គ្រោះបន្ទាន់​ផ្នែក​សុខាភិបាល និង​មនុស្សធម៌ ដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។

​រដ្ឋមន្ត្រីការបរទេស​ទាំងអស់​បាន​សម្តែង​សុទិដ្ឋិនិយម​ថា ផែនការ​សកម្មភាព​ឆ្នាំ​២០២១-២០២៥ ដែល​បាន​ឯកភាព​រួច គឺ​ដើម្បី​លើកកម្ពស់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហរដ្ឋអាមេរិក និង​កិច្ចសហប្រតិបត្តិការ តាមរយៈ​យន្តការ​អនុតំបន់ រួមទាំង​គំនិត​ផ្តួចផ្តើម​មេគង្គ​-​ស​.​រ​.​អា នឹង​នាំមក​នូវ​លទ្ធផល​ប្រកបដោយ​ផ្លែផ្កា នៅក្នុង​វិស័យ​ជាច្រើន​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ រួមមាន​វិស័យ ពាណិជ្ជកម្ម​និង​ការវិនិយោគ សហគ្រាស​មីក្រូ ធុន​តូច និង​មធ្យម (MSMEs) វិស័យ​ថាមពល និង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បង្រួម​គម្លាត​អភិវឌ្ឍន៍ និង​បញ្ហា​សន្តិសុខ​ឆ្លងដែន​។

រដ្ឋមន្ត្រីការបរទេស​អាស៊ាន និង​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក ក៏បាន​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​មួយចំនួន​ដែល​ផ្តល់​សារៈសំខាន់​ដល់​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម