Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួនបានហើយ ជនដៃដល់ដែលកាប់ជនរងគ្រោះនៅសង្កាត់ជ័យជំនះ

បានផុស

នៅ

​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ ជនសង្ស័យ​ដែល​ប្រើ​ដាវ​កាប់​លើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​របួសធ្ងន់​ដល់​លើផ្ទះ​ជាន់​ទី​២​ នៅ​សង្កាត់​ជ័យជំនះ ​ខណ្ឌដូនពេញ​ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌដូនពេញ​ចាប់ខ្លួនបាន​ហើយ​។​

មន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ័យជំនះ​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​យក​ដាវ​កាប់​បណ្តាលអោយ​របួសធ្ងន់​)​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៤ ខែកក្កដា ​ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យឈ្មោះ ប៊ិន កែវ​បញ្ញា​រិ​ទ្ធ ហៅ អា​ម៉​ល់​ ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ ទីលំនៅ​ផ្ទះ​លេខ​៥០E2 ផ្លូវ​លេខ​១៥៤ ក្រុម​២៨ ភូមិ​៧ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ​(​ឃាត់ខ្លួន​)​។ ​ចំណែកជនរងគ្រោះ​ឈ្មោះ តាំង អៀង​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចុងភៅ ស្នាក់នៅ​មិន​ពិតប្រាកដ ។​ សមត្ថកិច្ចបានដកហូតដាវ​កែឆ្នៃ​ពណ៌​ស​ចំនួន​មួយ​ដើម។​

គួរបញ្ជាក់ថា​ កាលពីថ្ងៃទី​១៣ ខែកក្កដា​ ឆ្នាំ​២០២១ វេលា​ម៉ោងប្រហែល​១៨​និង​០០​នាទី មានករណីហិង្សា​មួយ​បាន​កើតឡើង ខណៈជនរងគ្រោះ​បាន​ដើរ​ចេញពី​កន្លែងធ្វើការ​ផ្លូវ​លេខ​១៧២​ក្រោយ​វត្ត​ឧណ្ណាលោម ដើម្បី​ទៅរក​មិត្តភ័ក្ដិ​ហូប​ចុក។ ពេល​ដើរ​មកដល់​ចំណុច​ផ្លូវ​លេខ​១៥៤ មាន​ច្រក​ឡើង​កាំជណ្តើរ​ទៅលើ​ជាន់​ទី​២ អែប​ជញ្ជាំងផ្ទះ​លេខ​50E2​ផ្លូវ​លេខ​១៥៤ ក្រុម​២៨ ភូមិ​៧ សង្កាត់​ជ័យជំនះ ជនរងគ្រោះ​បាន​ឈរ​នៅ​កាំជណ្តើរ​ជាន់​ទី​២ ​ពេលនោះ​ជនសង្ស័យ​បាន​ដើរ​ចេញពី​ផ្ទះ​សំដៅ​មក​រក​ជនរងគ្រោះ ​ហើយ​អោយ​ជនរង​គ្រោះ​ចុះក្រោម​វិញ ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ចុះ ហើយ​ជនសង្ស័យ​បាន​ដើរទៅ​ផ្ទះ​យក​ដាវ​ចេញពី​ក្នុងផ្ទះ​ដើរ​មករក​ជនរងគ្រោះ​ម្តងទៀត ​និងអោយ​ជនរងគ្រោះ​ចុះ ​ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ចុះ ជនសង្ស័យ​ក៏​យក​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ​ត្រូវ​ដៃ​ខាងឆ្វេង​បណ្តាលអោយ​របួសធ្ងន់​ ប​ន្ទាប់​មក​ជនសង្ស័យ​​ក៏បាន​ចុះមក​ក្រោម​គេចខ្លួនបាត់​ លុះដល់​ថ្ងៃទី​១៤ ខែកក្កដា​ ឆ្នាំ​២០២១​វេលា​ម៉ោង​០៩​និង​៣០​នាទី ​កម្លាំង​ប៉ុស្តិ៍នគរបាល​ជ័យជំនះ​បានឃើញ​ជន​ស​ង្ស័​យឈរ​កាន់​ដាវ​នៅ​ចំណុច​ផ្លូវ​លេខ​១៧២​កែង​១៩ ភូមិ​៩ សង្កាត់​ជ័យជំនះ​បានធ្វើ​ការឃាត់​ខ្លួន ​រួមជាមួយ​ដាវ​យកមក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ​ជ័យជំនះ​តែម្តង​។​

ប​ច្ចុប្បន្ន​អធិការនគរបាល​ខណ្ឌ​ដូនពេញ​ កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​ចាត់ការ​តាម​និតិ​វិធី​៕

អត្ថបទ ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា១ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម