Connect with us

ព័ត៌មានជាតិ

បង្ក្រាបករណីជួញដូរ​គ្រឿង ញៀន នៅខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យបានចំនួន១១ នាក់

បានផុស

នៅ

(កំពង់ចាម)៖ សមត្ថកិច្ចខេត្តកំពង់ចាម បានបង្ក្រាបករណីជួញដូរ​ដោយ​ខុសច្បាប់ ​នូវ​សារធាតុ​ញៀន​ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់។

នគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរ បាលខេត្តកំពង់ចាម និងមានការឯកភាពពី​លោក សាន សុភ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ ចាម​ បានចាត់​បញ្ជាឲ្យកម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១ករណី​ (ដោយប្រើវិធានញុះញង់) ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន១១នាក់ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ​២០២១ វេលាម៉ោង១២ និង៣០នាទី​ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម​។

ជនសង្ស័យទាំង១១នាក់ រួមមាន៖ ១.ឈ្មោះ ជា សើ ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ២.ឈ្មោះ វ័យ ម៉ៅ ភេទប្រុស អាយុ ២៦ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៣.ឈ្មោះ ស៊្រុន ម៉ៅ ភេទប្រុស អាយុ ២២ឆ្នាំ ជាតិខ្មែរ មុខរបរជាងជួសជុលទូរស័ព្ទ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៤.ឈ្មោះ អន អេង ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

៥.ឈ្មោះ ហ៊ាន ពេជ្រ អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ ចាម។ ៦.ឈ្មោះ ឃី លីឈាន អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិដីថ្មី ឃុំកោះចិនស្រុកពញ្ញាឮ ខេត្តកណ្ដាល។ ៧.ឈ្មោះ គង់ រាជ អាយុ ២១ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបល្ល័ង ឃុំបល្ល័ង ស្រុកបាធាយ ខេត្តកំពង់ចាម។ ៨.ឈ្មោះ សិត ថុល ភេទប្រុសអាយុ២៧ឆ្នាំ ជាតិខ្មែរ មុខរបរកសិកររស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ៩.ឈ្មោះ លាង ស្រ៊ាង  ភេទប្រុស អាយុ ៣០ឆ្នាំ ជាតិខ្មែរមុខរបរកម្មករ រស់នៅភូមិសំបូរ ឃុំសំបូរស្រុកបាធាយ ខេត្តកំពង់ចាម ១០.ឈ្មោះ រស់ ធារិទ្ធ អាយុ ២៥ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ១១.ឈ្មោះ ចិន គីមហុយ អាយុ ២៧ឆ្នាំ ជាតិខ្មែរ មុខរបរកសិករមានទីលំនៅភូមិតាពៅ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន៣១កញ្ចប់ ទូរស័ព្ទដៃ ចំនួន៩ គ្រឿង ឧបករណ៍សេពមួយចំនួន និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំ។ ជនសង្ស័យ រួមទាំងវត្ថុតាង កម្លាំងជំនាញ បាននាំទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចងក្រងសំណុំរឿងចាត់ការតាមនីតិវិធី។ សូមជម្រាបជូនថា ជនសង្ស័យទាំង១១នាក់ បានធ្វើតេស្តសំណាកកូវីដ-១៩ ហើយលទ្ធផល អវិជ្ជមានទាំង១១នាក់៕ (ដោយ)៖ រ៉ា វុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម