Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​ ចំនួន៥​នាក់ ​និង​ជាសះស្បើយ​២៨​នាក់

បានផុស

នៅ

រដ្ឋបាលខេត្ត​ស្ទឹង​ត្រែង​បន្ត​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ចំនួន​២៨​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍២០​កុម្ភៈ ស្លាប់​ម្នាក់​និង​ជាសះស្បើយ​២៨​នាក់ គិត​ត្រឹម​ម៉ោង ៥:០០ នាទី​រសៀល​ថ្ងៃទី១៤ ​ ខែកក្កដា​ ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រូពេទ្យ​បញ្ជាក់ថា ជំងឺ​កូ​វីដ​១៩ ទោះ​តិច​ឬ​ច្រើន​យើង​នៅតែ​បន្ត​រកឃើញ ជា​រៀងរាល់ថ្ងៃ ក្នុងភូមិ​សាស្ត្រ​ខេត្តស្ទឹងត្រែង រួមជាមួយ​ភូមិ​ឃុំ​មួយចំនួន​ផងដែរ​។​ កុំ​គ្រូពេទ្យ​នៅតែ​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​បាន​ប៉ះ​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន​ចំនួន​៥​នាក់​ខាងលើ យក​សំណាក​វិភាគ​តេស្ត​រហ័ស ដើម្បី​រក​មេរោគ​កូ​វីដ​១៩ ជៀសវាង​ឆ្លង​រីក​រាលដាល​បន្ត​។

រដ្ឋបាលខេត្ត​ស្ទឹងត្រែង​សង្ឃឹម​យ៉ាង​មុតមាំ​ថា អ្វីដែល​យើង​គ្រប់គ្នា​អាច​យកឈ្នះ​ជំងឺ​កូ​វីដ​១៩​បាន​នោះ គឺ​មានតែ​ប្រជាពលរដ្ឋ​យើង​ទាំងអស់ នាំគ្នា​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល ៣​ការពារ​-៣​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជាពិសេស គឺ​ការ​ពាក់​ម៉ាស និង​លាង​សំអាត​ដៃ​និង​អាល់កុល ឬ​សាប៊ូ​ជាប់​ជាប្រចាំ និង​រក្សា​គម្លាត​សុវត្ថិភាព។ គ្រូពេទ្យ​ជំនាញ​បញ្ជាក់ថា អ្នកជា​សះស្បើយ​ទាំង​២៨​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល​ច​ត្តា​ឡី​ស័ក​ថ្នាក់​ខេត្ត និង​ត្រូវ​បន្ដធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ដោយ​ខ្លួនឯង​រយៈពេល​១៤​ថ្ងៃបន្ថែមទៀត​។​

គិត​ត្រឹម​ម៉ោង ៥:០០​នាទី​រសៀល​ថ្ងៃទី​១៤ ​ខែកក្កដា ឆ្នាំ​២០២១​នេះ ខេត្តស្ទឹងត្រែង រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៤៣៧​នាក់ ស្រី ១៩៦​នាក់ ព្យាបាល​ជាសះស្បើយ សរុប​ចំនួន​១៥៦​នាក់ ស្រី ៧៦ នាក់ ស្លាប់​ម្នាក់ និង​កំពុង​សម្រាក​ព្យាបាល ២៨១​នាក់ ស្រី ១២០​នាក់​៕​

អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម