Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបន្តឧបត្ថម្ភប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងកូវីដ ៣ខែទៀត

បានផុស

នៅ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សម្រាប់ជុំទី៦ ដែលមានរយៈពេល៣ខែជាបន្តទៀត គឺខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០២១ ដើម្បីជួយសម្រាលការលំបាក់របស់ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានមានប្រសាសន៍នៅថ្ងៃទី១៥ ខែកក្កដានេះថា​ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តចាប់ពីខែមិថុនា ឆ្នាំ២០២០មកម្ល៉េះ ដែលមានគ្រួសារក្រីក្រសរុបចំនួនប្រមាណ៧០ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបចំនួនប្រមាណ២លាន៨សែននាក់ កំពុងទទួលផលបើកប្រាក់ឧបត្ថម្ភពីកម្មវិធីនេះ។

លោក បានបន្តថា ដោយសាររដ្ឋាភិបាលមើលឃើញពីស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩នៅបន្ត និងបានប៉ះពាល់ជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះនោះ ទើបរាជរដ្ឋាភិបាលបានសម្រេចបន្តបើកផ្តល់ប្រាក់ឧបត្ថម្ភបន្ត៣ខែទៀត គឺខែកក្កដា ខែសីហា និងខែកញ្ញា ឆ្នាំ២០២១។

បើតាម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ការបើកផ្តល់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវធ្វើឡើងក្នុងសប្ដាហ៍ទី៤ នៃខែនីមួយៗ។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថារយៈពេលអនុវត្តបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះនឹងត្រូវកំណត់ដោយឡែក ផ្អែកតាមសភាពការវិវត្តន៍ជាក់ស្តែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម