Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​ផ្អាក​អាជីវកម្ម​ភោជនីយដ្ឋាន​(MOB)​

បានផុស

នៅ

​​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ​ ដែល​បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​អភិបាលខណ្ឌ​ចុះ​ផ្អាក​អាជីវកម្ម​ភោជនីយដ្ឋាន​មួយ​កន្លែង​ ដែល​ហ៊ាន​បើកទទួល​ភ្ញៀវ​ពពាក់ពពូន​នាំ​ឲ្យ​មាន​ហានិភ័យ​នៃ​ការ​ឆ្លង​កូ​វីដ​១៩​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រតិបត្តិការណ៍​នោះ​ធ្វើឡើង​នៅ​រាត្រី​ថ្ងៃទី​១៤ ​ខែកក្កដា ​ឆ្នាំ​២០២១ ​នៅ​ភោជនីយដ្ឋាន​យីហោ MOB មាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ២១៤ កែង​ផ្លូវ៥៥ សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ដោយសារតែ​មិន​គោរព​តាម​ការណែនាំ​របស់​អាជ្ញាធរ​ខណ្ឌ​ក៏ដូចជា​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។​

​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកជិតខាង​ថា​ភោជនីយដ្ឋាន​យីហោ MOB ខាងលើ គឺ​បើក​ដំណើរការ ទទួលភ្ញៀវ​ពពាក់ពពូន​គ្នា​ដោយ​មិនមាន​ការរក្សា​គម្លាត និង​មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​បាន​ណែនាំ ។ កន្លងមក អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះមក​ណែនាំ​ជាច្រើនលើក​ច្រើនសារ តែ​ភោជនីយដ្ឋាន​ខាងលើ នៅតែ​មិន​ស្តាប់​តាម​ការណែនាំ​នៅ​យប់​ថ្ងៃកើតហេតុ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ក៏​សម្រេច​ផ្អាក​អាជីវកម្ម ភោជនីយដ្ឋាន យីហោ MOB នោះ​ជា​បណ្តោះអាសន្ន​រង់ចាំ​មានការ​សម្រេច​ជាថ្មី​ទើប​អនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ។ ចំពោះ​ម្ចាស់​ហាង ក៏បាន​ទទួលស្គាល់​នូវ​កំហុស​ឆ្គង​ខ្លួន និង​ព្រម​ឲ្យ​អាជ្ញាធរ​ផ្អាក​អាជីវកម្ម​ខ្លួន​ដោយ​គ្មាន​លក្ខខណ្ឌ។​

​ជាមួយគ្នា​នោះ​កម្លាំង​គណៈបញ្ជាការ​ឯកភាព បា​នបន្ត​ត្រួតពិនិត្យ នៅ​ទីតាំង​ផ្សេងទៀត​នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ ដើម្បី​ត្រួតពិនិត្យ​លើ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ និង​ពិនិត្យ​តាម​បណ្តាល​មូលដ្ឋាន​អាជីវកម្ម​ហាមឃាត់​ដែល​បាន​ណែនាំ​ឲ្យ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺកូវីដ​ជា​លទ្ធផល​ទទួលបាន​ដូចជា៖ ១/​បទល្មើស​ផ្សេងៗ​៖ គ្មាន, ២/​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​បានធ្វើការ​ផ្សព្វផ្សាយ​ណែ​នាំ​បំបែក​ការប្រមូលផ្តុំ និង​ដកហូត​ម៉ូតូ​ចត​លើផ្លូវ​អត់ សណ្តាប់ធ្នាប់​នៅលើ​ផ្លូវ​១៣៦ ផ្លូវ​១៣០ ស្ថិតក្នុង​សង្កាត់​ផ្សា​កណ្តាល​១ ចំនួន​៨​គ្រឿង​មក​រក្សាទុក​នៅ​សាលាខណ្ឌ​, ៣/​គ្រោះថ្នាក់​ផ្សេងៗ​៖ គ្មាន​៤/ ស្ថានភាព​អាជីវកម្ម​ បាន​បន្ត​ការ​ណែ​នាំ​អាជីវកម្ម​បាបារាំង នៅក្នុង​សង្កាត់​ផ្សារកណ្តាល​១ សង្កាត់​វត្តភ្នំ សង្កាត់​ជ័យជំនះ និង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ឲ្យ​បន្ត​ផ្អាក​ជា​បណ្តោះអាសន្ន​បន្តទៀត​រហូតដល់​មាន​គោលការណ៍​ណែ​នាំ​ថ្មី, ​អាជីវកម្ម​ម៉ាស្សា​តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ផ្លូវ​លេខ​៨០ ស្ថិតក្នុង​សង្កាត់​ស្រះចក បាន​បន្ត​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​បន្តទៀត​តាម​គោល​ការណ៍​ណែនាំ​, បានធ្វើ​កំណត់ហេតុ​ណែនាំ​ភោជនីយដ្ឋាន​សាច់​អាំង​នៅ​ផ្លូវ​លេខ​១០៨ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ហាម​ការប្រមូលផ្តុំ​ខុស​ការ​ណែនាំ ការអនុវត្ត​វិធានការ​៣​ការពារ ៣​កុំ​, ​បាន​ធ្វើ​កំណត់ហេតុ​បិទ​អាជីវកម្ម​ភោជនីយដ្ឋាន​បា​បារាំង​យីហោ​ភ្លេ​កដា​នី​ញែ​ល លួច​បើក​ល្មើស​ការ​ណែនាំ​ពពាក់ពពូន​មនុស្ស​ផឹក​ស៊ី មិន​គោរព​វិធាន​សុខាភិបាល​។

​លោក ចាន់​គ​ន្ថេ​ត អភិបាលរង​ខណ្ឌដូនពេញ​បានបញ្ជាក់​ថា បើ​មាន​មានការ​បើក​ដំណើរការ អាជីវកម្ម មិន​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល អាជ្ញាធរ និង​មាន​វិធាន​ការ​ផ្អាក​អាជីវកម្ម​ទាំងនោះ​ ដើម្បី​ជា​ការ​ចូល​រួម​ចំណែក​ទ​ប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទ៖ រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៥ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម