Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចហាមឃាត់សកម្មភាព ក្រុមអ្នកបើកម៉ូតូបំពាក់សារ៉ែន បើកផ្លូវឲ្យរថយន្តសង្គ្រោះបន្ទាន់

បានផុស

នៅ

កម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមអនុវត្តតាមការណែនាំ របស់រដ្ឋបាលរាជ​ធានី​ភ្នំពេញ ដោយហាមឃាត់មិនឲ្យក្រុមអ្នកបើកបរម៉ូតូ ដែលបំពាក់សារ៉ែន​បើកផ្លូវ ឲ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់ បន្តធ្វើសកម្មភាពនេះទៀតឡើយ។

លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំ​ពេ​ញ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី១៥ ខែកក្កដានេះថា កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បាន​ហាមឃាត់​សក​ម្មភាពក្រុមអ្នកបើកបរម៉ូតូ ដែលបំពាក់សារ៉ែនបើកផ្លូវ ឲ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់នេះ តាំងពី​អង្គា​រ​ក្នុងសប្ដាហ៍នេះមកម្លេះ។ លោកថា សកម្មភាពរបស់ពួកគេ បានបង្កឲ្យមានបញ្ហាច្រើន ហើយក៏មានប្រជាពលរដ្ឋ​ជា​ច្រើន ក៏បានរាយការណ៍អំពីបញ្ហានេះ មកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សាន សុខសីហា បានថ្លែងយ៉ាងដូច្នេះថា «តាំងពីម្សិលមិញ ម្សិលម្ងៃ យើងអនុវត្តតាមការ​ណែ​នាំ របស់សាលារាជធានីភ្នំពេញ គឺយើងមានគោលការណ៍ ដើម្បីហាមឃាត់មិនឲ្យពួកគាត់ បើកនាំមុខឡាន​សង្រ្គោះ​បន្ទាន់ ឬក៏អីទៀតទេ ព្រោះវាមើលទៅវាដូចជា បង្កភាពអនាធិបតេយ្យច្រើន បង្កឲ្យមានបញ្ហាច្រើន ហើយប្រជា​ពលរដ្ឋ​ភាគច្រើន បញ្ជាក់មក រអ៊ូមក ទាក់ទងមកអំពីបញ្ហាហ្នឹងដែរ អញ្ចឹងណា»។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ចាប់ពីពេលនេះតទៅ ប្រសិនបើក្រុមអ្នកបើកបរម៉ូតូ ដែលបំពាក់សារ៉ែនបើកផ្លូវ ឲ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់ទាំងនោះ នៅតែបន្តសកម្មភាពដដែលនេះ​ទៀត សមត្ថកិច្ចនឹងដកហូតអាវ និងសម្ភារៈរបស់ពួកគេមួយចំនួនទៀត ព្រមទាំងឲ្យធ្វើកិច្ចសន្យាអប់រំណែនាំ ហើយបើ​នៅ​តែមិនស្ដាប់តាមការណែនាំបន្តទៀត នោះសមត្ថកិច្ចនឹងចាត់វិធានការទៅតាមច្បាប់។

ទោះបីជាបែបនេះក្ដី តំណាងក្រុមអ្នកបើកបរម៉ូតូ ដែលបំពាក់សារ៉ែនបើកផ្លូវ ឲ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់ទាំង​នោះ បានប្រាប់អ្នកសារព័ត៌មានថា ពួកគេបានធ្វើសកម្មភាពនេះ អស់រយៈពេលជាច្រើនខែមកហើយ ដោយការ​ស្ម័គ្រ​​ចិត្ត នឹងមិនមានប្រាក់ខែ ឬប្រាក់ឧបត្ថម្ភអ្វីឡើយ។ ពួកគេ នឹងបញ្ឈប់សកម្មភាពតាមការណែនាំ របស់អាជ្ញាធរ និងសមត្ថកិច្ចនាពេលនេះ។ ក៏ប៉ុន្តែនៅពេលខាងមុខ ពួកគេមានបំណងស្នើសុំទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអាច​បន្តសកម្មភាពនេះបន្តទៅទៀត។

បើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមអ្នកបើកបរម៉ូតូ ដែលបំពាក់សារ៉ែនទាំងនោះ មិនមានអង្គភាពអ្វីច្បាស់លាស់នោះឡើយ ដោយគ្រាន់តែពួកគេបង្កើតជាក្រុមៗ និងមិនមានការស្នើសុំ ការអនុញ្ញាត​ត្រឹមត្រូវណាមួយ ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធនោះ​​ឡើយ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម