Connect with us

ព័ត៌មានជាតិ

៥​គ្រួសារ ដែល​មាន​សមាជិកស្លាប់​ដោយ​ជំងឺ​កូវីដ បាន​ទទួល​ថវិកា​រាជរដ្ឋាភិបាល ម្នាក់​៥​លាន​រៀល​

បានផុស

នៅ

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ថវិកា​រាជរដ្ឋាភិបាល​ឧបត្ថម្ភ​ជូន​គ្រួសារ​សព ​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ ក្នុង​ក្រុង​ស្វាយរៀង ចំនួន ៥​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចំនួន ៥.០០០.០០០​រៀល នៅ​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពិធី​នេះដែរ​ ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត ឯកឧត្តម​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក ណុប ចំរើន អភិបាលក្រុង​ស្វាយរៀង លោក ទីវ សុភា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត និង​បងប្អូន​ប្រជាពលរដ្ឋ​ជា​សមាជិកគ្រួសារ​សព។​

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​នៃ​សព​ និង​បានបញ្ជាក់​ផងដែរ​ថា ការរៀបចំ​ផ្ដល់ជូន​ថវិកា​របស់​រាជរដ្ឋាភិបាល​នេះ គឺជា​ការគិតគូ​ដោយ​យកចិត្តទុកដាក់ និង​ជាការ​ចូលរួមចំណែក​រំ​លែ​ក​ទុក្ខ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​សមាជិកគ្រួសារ សាច់ញាតិ ជាទីគោរព​ស្រលាញ់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ​នេះ​។ ឯកឧត្តម​បាន​បន្ថែមទៀតថា ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​រដ្ឋបាលខេត្ត​ស្វាយរៀង បាន​និង​កំពុងបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី ដើម្បី​បង្កើត​ភាពស៊ាំ និង​អង់ទីគ័រ​ការពារ​ប្រឆាំងនឹង​ជំងឺ ដែល​ជួយ​កាត់បន្ថយ​ការឆ្លង​រាលដាល​បាន​មួយផ្នែកធំ ហើយ​ទោះបី​មានការ​ឆ្លង ក៏​អ្នកជំងឺ​មិនមាន​អាកា​រៈ​ធ្ងន់ធ្ងរ និង​មិនមាន​ហានិភ័យ​ដល់​ជីវិត​នោះឡើយ​។​

ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ប្រជាពលរដ្ឋ សូម​មក​ទទួល​សេវា​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្នា​តាម​ទីតាំង និង​ពេលវេលា​ដែល​អាជ្ញាធរ​មូលដ្ឋាន​បានកំណត់ និង​សូម​ចូលរួម​អនុវត្ត​វិធានការ​៣​កុំ ៣​ការពារ​របស់​រាជរ​ដ្ឋា​ភិ​បាល និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ខ្លួន​យើង គ្រួសារ​យើង សង្គមជាតិ​យើង ពី​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ៖ ភក្ដី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម