Connect with us

ព័ត៌មានជាតិ

រយៈពេល១៥​ថ្ងៃ ក្នុងខែកក្កដា នេះ មានជនរងគ្រោះស្លាប់ជាង៤០០នាក់ ដោយសារជំងឺកូវីដ-១៩

បានផុស

នៅ

​យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់ក្រសួងសុខាភិបាល ត្រឹមរយៈពេល១៥ថ្ងៃក្នុងខែកក្កដា នេះ មាន​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន៤២៣នាក់ បានស្លាប់ជាបន្តបន្ទាប់ ដែលក្នុងមួយថ្ងៃមានអ្នកស្លាប់ចាប់ពី១៩នាក់ ទៅ៣៩​នាក់។

ខាងក្រោម​នេះ ជា​ចំនួន​ដែល​បាន​រាយការណ៍​ប្រចាំថ្ងៃ​ រយៈពេល១៥​ថ្ងៃ​ ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ២០២១នេះ ៖

-​ថ្ងៃ ០១ ខែកក្កដា​ ស្លាប់ ២៦​នាក់

-​ថ្ងៃ ០២ ខែកក្កដា​ ស្លាប់ ៣២​នាក់​

-​ថ្ងៃ ០៣ ខែកក្កដា​ ស្លាប់ ៣៦​នាក់​

-​ថ្ងៃ ០៤ ខែកក្កដា​ ស្លាប់ ២៤​នាក់​

-​ថ្ងៃ ០៥ ខែកក្កដា​ ស្លាប់ ២៨​នាក់​

-​ថ្ងៃ ០៦ ខែកក្កដា​ ស្លាប់ ៣១​នាក់​

-​ថ្ងៃ ០៧ ខែកក្កដា​ ស្លាប់ ១៩​នាក់

-​ថ្ងៃ ០៨ ខែកក្កដា​ ស្លាប់ ២៧​នាក់​

-​ថ្ងៃ ០៩ ខែកក្កដា​ ស្លាប់ ៣០​នាក់​

-​ថ្ងៃ ១០ ខែកក្កដា​ ស្លាប់ ២៦នាក់​

-​ថ្ងៃ ១១ ខែកក្កដា​ ស្លាប់ ២១​នាក់​​

-​ថ្ងៃ ១២ ខែកក្កដា​ ស្លាប់ ២៣​នាក់

-​ថ្ងៃ ១៣ ខែកក្កដា​ ស្លាប់ ២៨​នាក់​

-​ថ្ងៃ ១៤ ខែកក្កដា​ ស្លាប់ ៣៣​នាក់​

-​ថ្ងៃ ១៥ ខែកក្កដា​ ស្លាប់ ៣៩​នាក់​

សូមបញ្ជាក់ថា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១​ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអុ្នកឆ្លង​ជំងឺ​កូវីដ-១៩ ថ្មីចំនួន៩៩៦នាក់ ករណីជាសះស្បើយ​ចំនួន៨១៣នាក់ និងករណី​ស្លាប់៣៩នាក់។

គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៦៤,៦១១នាក់ ជាសះស្បើយ​ចំនួន៥៦,១៧៨នាក់ និងស្លាប់១,០២៥នាក់៕

អត្ថបទ ៖ សុខុម​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម