Connect with us

ព័ត៌មានជាតិ

ផ្ទុះកូវីដក្នុងផ្សារ ចារឈូក ខេត្តសៀមរាប លើអាជីវករជាង៥០នាក់ អាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន

បានផុស

នៅ

​លោក លុក ផុស អភិបាលស្រុក​អង្គរជុំ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២១​នេះ​ថា បន្ទាប់ពី​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ លើ​អាជីវករ​នៅក្នុង​ផ្សារ​ ចារ​ឈូក ចំនួន៥២​នាក់ រួចមក អាជ្ញាធរ​ស្រុក​អង្គរជុំ បានសម្រេច​បិទ​ផ្សារ ​ចារ​ឈូក​ ជា​បណ្តោះអាសន្ន ចាប់តាំងពី​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១​ម្សិលមិញ​នេះ​តទៅ ដើម្បី​កាត់ផ្តាច់​ការចម្លង​នៃ​ជំងឺ​កូ​វីដ​-១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលស្រុក​អង្គរជុំ បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​១៤ ម្សិលមិញ​នេះ ក្រុមគ្រូពេទ្យ​បានយក​សំណាក​ធ្វើតេស្ត​រក​មេរោគកូ​វីដ​-១៩ លើ​បងប្អូន​ជា​អាជីវករ និង​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​សរុប​ចំនួន៣៥២​នាក់ ក្នុង​នោះបាន​រកឃើញ​​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន៥២​នាក់ ហើយ​នៅ​ព្រឹក​នេះ មន្ត្រី​ជំនាញ​ក៏​កំពុង​យក​សំណាក​បន្តទៀត ដូច្នេះក្នុងឱកាស​នេះ សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់​ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​នៅក្នុង​ផ្សារ ​ចារ​ឈូក​ នេះ និង​អ្នក​វិជ្ជមាន​ផ្សេងៗ​ទៀត សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ​ឱ្យបាន​គ្រប់​១៤​ថ្ងៃ ដោយ​មិនត្រូវ​ពាក់​ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ហើយ​ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤ និង ០៧៧ ៧៨៩ ០០៧ ។​

គួររំលឹកថា គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១​នេះ ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​២,៧១១​នាក់ , បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​១,០៦0​នាក់ , ស្លាប់​ចំនួន ២៦​នាក់ និងចំនួន​១,៦២៥​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក ៕

អត្ថបទ ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម