Connect with us

ព័ត៌មានជាតិ

យោងតាម​ច្បាប់ រថយន្ត​ធុនធំ និង​រថយន្ត​ធុន​តូច បើក​នៅលើស្ពាន​ចង្អៀត​ បើ​ប៉ះគ្នា​ មួយ​ណាខុស មួយ​ណា​ត្រូវ?

បានផុស

នៅ

យោងមាត្រា២០ ចំណុចទី៧ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកបាន​ចែង​ថា នៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿង យានយន្តធុនធំត្រូវទុកសិទ្ធិឱ្យយានយន្តធុនស្រាលទៅមុន។

តែបើក្នុងករណីរថយន្តធុនធំបានទៅដល់លើស្ពានមុន រថយន្តធុនស្រាលត្រូវឈប់សិន រងចាំទាល់តែរថយន្តធុនធំឆ្លងផុតស្ពានមុនសិន។

ដោយឡែក​កាលពីថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០២១ នេះ មានហេតុការណ៍ប៉ះពារ​គ្នា​រវាងរថយន្តធុន​ធ្ងន់មួយគ្រឿង និងរថយន្ត Toyota Pruis លើស្ពានដែកមួយកន្លែងស្ថិតនៅភូមិឫស្សីមួយគុម្ព ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ។ តាមរយៈរូបភាព​ឃើញ​ថា​ រថយន្ត​ទាំងពីរ​មានការ​កៀរគ្នា​នៅពាក់ណ្តាលស្ពាន បណ្ដាលឱ្យខូចខាត Prius ​យ៉ាង​ដំណំ។ យ៉ាងណា ករណី​មិន​ទាន់​ដឹង​ថា​ភាគី​ណា​ខុស​ ភាគី​ណា​ត្រូវ​នោះទេ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៤ នាទី មុន

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

សេចក្ដីជូនដំណឹង៥៩ នាទី មុន

ចូល​ឆ្នាំ​ថ្មី អតិថិជន ក្រុមហ៊ុនវឌ្ឍនៈ ឈ្នះ​រង្វាន់​ជាច្រើន​! ឈ្នះ​លុយ ឈ្នះ​មាស ឡាន ម៉ូតូ និង​ឈ្នះ​រង្វាន់​ធំៗ​ផ្សេងទៀត

សន្តិសុខសង្គម១ ម៉ោង មុន

ផ្ទុះ​ធុង​ហ្គាស​បង្ក​ជា​អគ្គិភ័យ បណ្ដាល​ឱ្យ​ឆាបឆេះ​តូប​លក់ដូរ​ និង​ផ្ទះ​ពលរដ្ឋចំនួន៥ខ្នង

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធានរដ្ឋឡាវ និងភរិយា នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ពលករ​ខ្មែរ​ធ្វើការ​នៅ​ថៃ​ សម្រុក​ទៅ​វិញ​តាម​ច្រក​ប៉ោយប៉ែត​មួយថ្ងៃ​ពី​៣​ទៅ​៤​ពាន់​នាក់ ​ក្រោយ​បុណ្យចូលឆ្នាំ​បាន​បញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម