Connect with us

ព័ត៌មានជាតិ

មន្ត្រីសុខាភិបាលព្រមាន កុំ​ប្រើថ្នាំផ្សះ បើ​ឈឺស្រាលៗ​ព្រោះប៉ះពាល់​សុខភាព​ធ្ងន់ណាស់

បានផុស

នៅ

ភ្នំពេញ៖មន្ត្រីជំនាញក្រសួងសុខាភិបាលបានហាមប្រាមមិនឲ្យប្រជាពលរដ្ឋប្រើថ្នាំផ្សះឬថ្នាំអង់ទីប៊ីយ៉ូទីចក្នុងការព្យាបាលជំងឺស្រាលៗធម្មតា ដែលអាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់មន្ត្រីជំនាញសុខាភិបាលនេះបានធ្វើឡើងក្នុងឱកាសដែលប្រទេសកម្ពុជាកំពុងប្រារព្វសប្តាហ៍ការយល់ដឹងអំពីអង់ទីប៊ីយោទិចពិភពលោកចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០។

ថ្លែងតាមរយៈប្រព័ន្ធតេឡេក្រាមនៅល្ងាចថ្ងៃទី២២វិច្ឆិកានេះ លោក វេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនិងជាប្រធានក្រុមការងា របច្ចេកទេសប្រយុទ្ធប្រឆាំងនឹងភាពស៊ាំនឹងថ្នាំបានណែនាំដល់ប្រជាពលរដ្ឋមិនត្រូវប្រើឱសថសំលាប់មេរោគឬថ្នាំផ្សះក្នុងករណីអ្នកជំងឺមានអាការៈក្តៅខ្លួន ផ្តាសាយ ឈឺក្បាល រាក របួសតិចតួចនិងលេបបង្ការចំលងរោគឡើយព្រោះអាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាព។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់បានមានប្រសាសន៍ថា«ការប្រើប្រាស់ថ្នាំផ្សះមិនបានត្រឹមត្រូវធ្វើឲ្យអ្នកជំងឺមានភាពស៊ាំថ្នាំបណ្តាលឲ្យព្យាបាលមិនងាយជានិងអស់ថវិកាច្រើនព្រមទាំងបង្កអោយអ្នកជំងឺបាត់បង់ជីវិតផងដែរដោយសារមិនអាចសំលាប់មេរោគបានព្រោះថាបាក់តេរីដែលធ្លាប់ប៉ះជាមួយនឹងថ្នាំផ្សះនៅក្នុងបរិមាណតិចតួច ឬកម្រិតទាបតែងតែវិវត្តន៍ទៅជាបាក់តេរីដែលស៊ាំនឹងថ្នាំហើយភាពស៊ាំបន្តិចម្តងៗ ធ្វើឲ្យបាក់តេរីទាំងនោះខ្លាំងឡើងៗ»។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់បានពន្យល់បានឲ្យដឹងថាភាពស៊ាំថ្នាំនេះគឺបណ្តាលមកពីអ្នកជំងឺមិនបានប្រើប្រាស់ឱសថសមស្របតាមក្បួនខ្នាតត្រឹមត្រូវ។

លោក វេជ្ជបណ្ឌិត លី សូវ៉ាន់បានណែនាំដល់អ្នកជំងឺមិនត្រូវប្រើថ្នាំសំលាប់មេរោគដោយគ្មានវេជ្ជបញ្ជារនិងមិនត្រូវផ្សំថ្នាំនៅតាមឱសថស្ថានឬកន្លែងលក់ថ្នាំដើម្បីព្យាបាលខ្លួនឯងឡើយ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា«ក្រសួងមិនអនុញ្ញាតឲ្យប្រើថ្នាំផ្សះដោយមិនមានវេជ្ជបញ្ជានោះទេ។ អ្នកលក់​ឱសថ​អាចលក់ថ្នាំបញ្ចុះកំដៅឬវីតាមីនតិចតួចបានមិនមានសិទ្ធិចេញឱសថប្រើថ្នាំផ្សះ ដោយមិនមានបញ្ជាក់បញ្ចាបានទេ។ គ្រូពេទ្យព្យាបាលមុននឹងព្យាបាលត្រូវមានរោគសញ្ញា និងលទ្ធផលជាក់លាក់ពីមន្ទីរពិសោធន៍អំពីថ្នាំផ្សះណាដែលត្រូវនឹងជំងឺណាមួយទើបចាប់ផ្តើមព្យាបាល»។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិតបានណែនាំដល់ប្រជាពលរដ្ឋគួរជ្រើសយកវិធីព្យាបាលតាមរយៈ ការហាត់ប្រាណ
ការបរិភោគអាហារឲ្យត្រឹមត្រូវ ប្រើថ្នាំបញ្ចុះកំដៅឬញ៉ាំទឹកឲ្យបានច្រើននិងហូបអាហារបំប៉នក្នុងការព្យាបាលជំងឺស្រាលៗធម្មតាហើយក្នុងករណីចាំបាច់ត្រូវទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីពិនិត្យនិងព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិតបានលើករបាយការណ៍បញ្ជាក់ថាក្នុង១ឆ្នាំនៅលើពិភពលោកមានមនុស្សប្រមាណ៥សែននាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារតែការឆ្លងជំងឺដែលមានមេរោគស៊ាំទៅនឹងថ្នាំផ្សះ។

លោកវេជ្ជបណ្ឌិបានឲ្យដឹងទៀតថា«អីចឹងប្រសិនបើយើងនៅតែបន្តនាំគ្នាប្រើដោយគ្មានការទទួលសខុសត្រូវរវាងប្រជាពលរដ្ឋក៏ដូចជាគ្រូពេទ្យនានាគឺយើងនឹងអាចរងគ្រោះស្លាប់បណ្តាលមកពីគ្មានឱសថព្យាបាលទៅអនាគតច្រើជាងហ្នឹងទៅទៀតហើយយើងនឹងប្រឈមនឹងភាពក្រីក្រច្រើនដោយសារការប្រើប្រាស់ឱសថច្រើនលើសលុបតម្លៃថ្លៃច្រើនពេក»៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម