Connect with us

ព័ត៌មានជាតិ

សម្ព័ន្ធ DGB សម្រេចពង្រីកទុន​វិនិយោគ ទៅជាធនាគារពាណិជ្ជនៅកម្ពុជា

បានផុស

នៅ

សម្ព័ន្ធ DGB បានសម្រេចពង្រីកទុនវិនិយោគលើវិស័យហិរញ្ញវត្ថុរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត និងបានពង្រីកខ្លួនជាធនាគារពាណិជ្ជ ជាមួយនិងការជ្រើសរើសអគ្គនាយកធនាគារជាជនជាតិខ្មែរផងដែរ។ ក្រៅពីនេះធនាគារ សម្រេចបញ្ចុះអត្រាការប្រាក់ពិសេសប្រមាណ៤ភាគរយ សម្រាប់ប្រជាជនខ្មែរនៅប្រទេសកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជ្រើសរើសបុគ្គលិកខ្មែរបន្ថែមទៀតនេះ គឺដើម្បីបំពេញការងារនៅក្នុងធនាគារ និងបានឧបត្ថមថវិកា ២ម៉ឺននដុល្លាអាមេរិក ដល់គម្រោងផ្សព្វផ្សាយវិស័យអប់រំសម្រាប់យុវជននៅកម្ពុជាផងដែរ។

ការសម្រេចរបស់សម្ព័ន្ធ DGB ខាងលើបានធ្វើឡើង កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ ខណៈដែល លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានជួបពិភាក្សាការងារដោយឡែកជាមួយនឹងប្រធានសម្ព័ន្ធ DGB Financial Group និងអគ្គនាយកធនាគារ DGB Daegu Bank។

ការជួបពិភាក្សានេះ ផ្តោតទៅលើការវិនិយោគបន្ថែមនៅប្រទេសកម្ពុជា លើវិស័យហិរញ្ញវត្ថុ ការបញ្ចុះអត្រាការប្រាក់ពិសេស​សម្រាប់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ការផ្ដល់ឱកាសការងារដល់និស្សិតកម្ពុជាដែលបានរៀនចប់នៅប្រទេស​កូរ៉េ ដើម្បីបម្រើការងារនៅក្នុងធនាគារ និងការឧបត្ថមគាំទ្រផ្នែកមនុស្សធម៌ទាំងនៅកម្ពុជា និងប្រទេសកូរ៉េ ដល់ប្រជាជនកម្ពុជា។

មន្ត្រីទូត បានអោយដឹងថា លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត និងសហការី បន្តបន្ថែមសមិទ្ធិផល ទាំងកិច្ចការងារការទូតសេដ្ឋកិច្ច និងការងារសហគមន៍ខ្មែរ ក្នុងបេសកកម្មទៅទិសខាងត្បូង នៃប្រទេសកូរ៉េ រយៈពេល ២ថ្ងៃ។

នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ លោកទូត ឡុង ឌីម៉ង់ និងសហការីបានអញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធ មជ្ឈ​មណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេសក្នុងទីក្រុងថេហ្គូ ជាមួយ ប្រធានសម្ព័ន្ធប្រធានDGB Financial Group និង អភិបាលខណ្ឌសហ្គូ ដោយមជ្ឈមណ្ឌលនេះ មានការឧបត្ថមពីធនាគារ DGB Daegu Bank។

ស្រ្តីខ្មែរដែលបានរៀបការ និងកំពុងរស់នៅជាមួយគ្រួសារកូរ៉េជាច្រើន រួមនឹងស្រ្តីបរទេសដៃទៀត បាននឹងកំពុងសិក្សា និងទទួលការបណ្ដុះបណ្ដាលលើជំនាញវិជ្ជាជីវៈពីមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគាំពារស្រ្តីបរទេសក្នុងទី​ក្រុង​ថេហ្គូ ដូចជា ច្បាប់គាំពារស្រ្តីអន្ដោប្រវេសន៍ ជំនាញកាត់ដេរ សម្អាង វិជ្ជាមេផ្ទះ ជំនាញបកប្រែ បណ្ដុះបណ្ដាលមូលដ្ឋានគ្រិះសម្រាប់បំពេញការងារ បើកបររថយន្ដ ជំនាញរដ្ឋបាលកុំព្យូទ័រ។

ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌល លោកទូត ឡុង ឌីម៉ង់ បាននិយាយដោយមោទនភាពអំពីសមិទ្ធផលថ្មីនេះបន្ថែមទៀត​ នៃកិច្ចការងារការទូតសេដ្ឋកិច្ចរវាងស្ថានទូតកម្ពុជា និងសម្ព័ន្ធហិរញ្ញវត្ថុ DGB Financial Group បន្ទាប់ពីបានចុះ​MOU​៕ អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៣ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម