Connect with us

ព័ត៌មានជាតិ

តេស្ដថ្ងៃនេះ! រកឃើញអាជីវករផ្សារច្បារអំពៅ វិជ្ជមានកូវីដ៣២ នាក់, ក្នុងនោះក៏មានប្រធានផ្សារម្នាក់​ដែរ

បានផុស

នៅ

ការធ្វើតេស្តស្វែងរកអ្នកផ្ទុកជំងឺកូវីដ-១៩ ទៅលើក្រុមអាជីវករផ្សារច្បារអំពៅ ក្នុងរយៈពេលពេញមួយថ្ងៃនេះ គឺក្រុម គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានរកឃើញអាជីវករ រួមទាំងក្រុមសន្តិសុខផ្សារចំនួន៣២នាក់ មានវិជ្ជ​មាន​ជំងឺកូវីដ-១៩។ ក្នុងនោះក៏មានលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅមួយរូបផងដែរ។

យោងតាមសេចក្តីរាយការណ៍ពីលោក យី ធីរ៉ាត់ នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី១៥ ខែកក្កដានេះថា ការធ្វើតេស្តទៅលើក្រុមអាជីវករផ្សារច្បារអំពៅ ក្នុងពេលមួយថ្ងៃនេះ គឺលទ្ធផលរកឃើញចំនួន៣២នាក់។ ក្នុងនោះក៏មានកងសន្តិសុខផ្សារ ហើយថែមទាំងលោកប្រធានគ្រប់គ្រងផ្សារមួយរូបផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើតេស្តនេះ គឺបន្ទាប់ពីមានអាជីវករ៣នាក់ និងកងសន្តិសុខផ្សារ៣នាក់រកឃើញវីជ្ជមានកូវីដ-១៩ កាលពេល​ថ្មីៗនេះ ហើយដោយមានការស្នើសុំ ពីអាជ្ញាធរខណ្ឌច្បារអំពៅសុំ ទៅរដ្ឋបាលធានីភ្នំពេញ ដើម្បីឲ្យគ្រូពេទ្យមកយកសំណាកទៅលើក្រុមអាជីវករលក់ដូរក្នុងផ្សារច្បារអំពៅ ទើបរកឃើញចំនួនសរុប៣២នាក់។ ការធ្វើតេស្តនេះ គឺទៅលើតែផ្សារលើប៉ុណ្ណោះ។ រីឯផ្សារបន្លែច្បារអំពៅ ដែលស្ថិតនៅខាងជើងផ្សារលើនេះ គឺពុំទាន់បានធ្វើតេស្តនៅឡើយទេ។

បើតាមប្រភពពត័មានច្បាស់ការ បានឲ្យដឹងថា កាលពី៣ថ្ងៃមុន មានស្ត្រីម្នាក់ ក្នុងវ័យ៥០ឆ្នាំ ដែលមានលំនៅដ្ឋានក្បែរផ្សារច្បារអំពៅនេះ បានមរណភាពដោយសារជំងឺកូវីដ-១៩។ លោក គ្រី ហ៊ុច ដែលជាអនុប្រធានគណៈកម្មការផ្សារច្បារអំពៅ បានអំពាវនាវឲ្យក្រុមអាជីវក រក៏ដូចជាអ្នកចេញចូលក្នុងផ្សារច្បារអំពៅ សូមរួសរាន់មកពិនិត្យសំណាក ក្នុងបរិវេណសាលាបឋមសិក្សារច្បារអំពៅទី១ ស្ថិតនៅខាងកើតសាលាខណ្ឌច្បារអំពៅ ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕ (ដោយ)៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣២ នាទី មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ៣៨ នាទី មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ៥១ នាទី មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ជីវិតកម្សាន្ដ១ ម៉ោង មុន

មុនលាចាកលោក តួប្រុសរឿង នាងណាត ថៃ បន្សល់ស្នាដៃធំ ៥ សុទ្ធតែល្បីរន្ទឺប្រចាំប្រទេស

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រុស្ស៊ី ថា អាមេរិក គួរតែប្រញាប់ប្រាប់ព័ត៌មានរឿងវាយប្រហារភេរវកម្មនៅ​ក្រុងមូស្គូឲ្យហើយមក

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម