Connect with us

ព័ត៌មានជាតិ

ផ្លូវ​ក្រវាត់​ក្រុង​ទី​១ ខេត្ត​សៀមរាប នឹង​ចាក់​​បេតុង​ពីរ​តឹក​កន្លះ (២៥ សម) ធានា​រថយន្ត​ធុនធ្ងន់​ដឹក​ជញ្ជូន

បានផុស

នៅ

ឯកឧត្តម ស៊ុន ចាន់​ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ក្នុង​ពេល​ចុះ​ពិនិត្យ​ការដ្ឋាន​ស្ថាបនា​ផ្លូវ​នៅ​ក្រុង​សៀមរាប​បាន​ឲ្យ​ដឹង​ថា ផ្លូវ​ក្រវាត់​ក្រុង​ទី​មួយ​ក្នុង​ខេត្ត​សៀមរាប នឹង​ចាក់​បេតុង​ពីរ​តឹក​កន្លះ​គឺ ២៥ សង់ទីម៉ែត្រ ដើម្បី​ធានា​បាន​ការ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​និង​អាច​ប្រើប្រាស់​បាន​យូរ​អង្វែង។

ឯកឧត្តម​បាន​លើក​ឡើង​បន្ត​ថា ផ្លូវ​ក្រវាត់​ក្រុង​ទី​មួយ ស្ថាបនា​​ក្នុង​កញ្ចប់​​ផ្លូវ​ទាំង ៣៨ ខ្សែ​នៅ​ក្រុង​សៀមរាប ដែល​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

ផ្លូវក្រវាត់ក្រុងខេត្តសៀមរាបដែលមានប្រវែងសរុបចំនួន ១៥គីឡូម៉ែត្រ ជា​ផ្លូវ​យុទ្ធសាស្រ្ត​ក្នុង​ការ​រំដោះ​ចរាចរណ៍​រថយន្ត​ធុនធ្ងន់ ហើយ​ផ្លូវនេះ​នឹង​ត្រូវ​លើក​កម្ពស់​គុណភាព​ស្តង់ដា​ដើម្បី​ធានា​ការ​ដឹកជញ្ជូន និង​ការ​សម្រួល​ចរាចរណ៍​រថយន្ត​ចេញ​ចូល​ក្នុង​ក្រុង​សៀមរាប៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម