Connect with us

ព័ត៌មានជាតិ

ស្ត្រី​ម្នាក់​ដើរ​ឆ្លុះត្រី​ពេលយប់​ រអិល​ជើង​ធ្លាក់​ចូល​ទឹកស្រះ​លង់ទឹក​ស្លាប់

បានផុស

នៅ

កំពង់ធំ ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ខណៈ​ពេល​មេឃ​កំពុង​តែ​ភ្លៀងរលឹម បាន​ចេញ ដើរ​ឆ្លុះ​កង្កែប ក៏បាន​រអិល​ជើង​ធ្លាក់​ចូល​ស្រះ​លង់ទឹក​ស្លាប់ លុះ​ព្រឹក​ឡើង ទើប​ឪពុកម្តាយ​ប្រទះ ឃើញ​អណ្តែត​ទឹក​ស្លាប់​ក្នុង​ស្រះ ថ្ងៃ ទី១៥ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១០និង៤៥​នាទី នៅ​ភូមិ​គោគ​ងួន ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។

​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច ស្ត្រី​រងគ្រោះ​ប្រទះឃើញ​ស្លាប់​នៅក្នុង​ទឹកស្រះ​ចម្ងាយ ២៥០ម៉ែត្រ​ពី​ផ្ទះ​មានឈ្មោះ ស៊ុន សុជាត ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

លោក​ស៊ុន ស៊ន ត្រូវជា​ឪពុក​បង្កើត​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា កូនស្រី​របស់គាត់​រស់​នៅក្នុង​បន្ទុក​គាត់​ជា​អ្នក​មើលថែ នាង មាន​អា​ការៈមិន​ប្រក្រតី​តាំងពី​កំណើត (​សរ​សៃ​ប្រសាទ​) និង​ឧស្សាហ៍​ប្រកាច់ កន្លងមក​ឲ្យ​តែ​ភ្លៀង​ធ្លាក់​ម្តងៗ កូន​របស់​គាត់ តែងតែ​ដើរ​ឆ្លុះត្រី កង្កែប ជាប្រចាំ លុះ​យប់​ថ្ងៃទី ១៤ មាន​ភ្លៀង​ធ្លាក់ ពេលនោះ​កូន​របស់គាត់​ដើរចេញ​ទៅរក​ឆ្លុះ​ដូច​សព្វមួយដង នៅ​យប់នោះ​ពុំ​ឃើញ​វា​ត្រលប់មក​ផ្ទះ​វិញ​ទេ ហើយ​គាត់​បាន​តាមរក​ដែរ ដោយ​ស្មានថា​វា​ដេក​នៅផ្ទះ​បងប្អូន លុះដល់​ម៉ោង​ប្រហែល 7,30 នាទី​ព្រឹក​ទើប​ប្រទះឃើញ​សាកសព​។

​ក្រោយពេល កើតហេតុ សមត្ថកិច្ច មូលដ្ឋាន និង អាជ្ញាធរ​ភូមិ ឃុំ បាន​ចុះ​ពិនិត្យ​ដល់​កន្លែងកើតហេតុ ក្រុម គ្រូពេទ្យ បាន ពិនិត្យ សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ទើប សន្និដ្ឋាន តាម​ការពិនិត្យ​កន្លែង​កើតហេតុ និង​សាកសព​ស្លាប់​ដោយសារ​លង់ទឹក មិន​មាន​ការ​ពាក់ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ ក្រោយ​ពិនិត្យ​ចប់​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា២ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម