Connect with us

ព័ត៌មានជាតិ

អគ្គមេបញ្ជាការ​កងទ័ព ចុះ​ពិនិត្យមើល​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក របស់​យោធិន នៅ​ខេត្តកំពង់ស្ពឺ

បានផុស

នៅ

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២១​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ការព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​ការធ្វើ​ច​ត្តា​ឡី​ស័ក របស់​យោធិន​ក្នុង​កងឯកភាព នៅ​វិទ្យាស្ថាន​កងទ័ពជើងគោក និង​សាលា​នាយទាហាន​សកម្ម ខេត្តកំពង់ស្ពឺ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​សេចក្តី​រាយការណ៍​របស់​គណៈ​គ្រប់គ្រង​សាលា​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​នៅ​វិទ្យាស្ថាន​កងទ័ពជើងគោក មាន​យោធិន​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ចំនួន​៦៩ នាក់ និង​យោធិន​ចំនួន​៣៦ នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ដោយឡែក​នៅ​សាលា​នាយទាហាន​សកម្ម មាន​យោធិន​ចំនួន​៣១៧ នាក់ កំពុង​សម្រាក​ព្យាបាល និង​យោធិន​ចំនួន​៤៨៤ នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។

មានប្រសាសន៍​ក្នុង​ឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​សំដែង​នូវ​ក្តី​មោទនៈ​ចំពោះ​ពលិកម្ម​របស់​កងយោធពល​ខេមរភូមិន្ទ ដែល​បាន​ចូលរួម​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា​លទ្ធភាព​នៅក្នុង​ការរៀបចំ​កន្លែង​ព្យាបាល​ជំងឺ​កូ​វី​-១៩ កម្រិត​ស្រាល​ដោយ​ខ្លួនឯង​។ នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​ក្រើនរំលឹក​ឲ្យ​ថ្នាក់ដឹកនាំ​សាលា ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​គ្រប់គ្រង​កម្លាំង​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បញ្ជាក់​ថា ការអនុញ្ញាត​ច្បាប់​ដល់​យោធិន​គ្រប់រូប ធ្វើ​បានតែ​ក្នុងករណី​មានធុរៈ​ចាំបាច់​ប៉ុណ្ណោះ ហើយ​មេបញ្ជាការ​កងឯកភាព​នីមួយៗ​ត្រូវ​ពិនិត្យ និង​អនុញ្ញាត​ក្នុង​រយៈពេល​សមស្រប ហើយ​ពេល​ត្រឡប់មកវិញ ក៏​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្នុង​កងឯកភាព​របស់​ខ្លួន​រយៈពេល​២១​ថ្ងៃជា​កំណត់​។ បន្ថែម​លើ​នេះ នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គមេបញ្ជាការ ក៏បាន​ដាក់បទបញ្ជា​ឱ្យ​កងឯកភាព​នីមួយៗ ត្រូវ​ត្រួតពិនិត្យ​រាល់​កម្លាំង​ចេញចូល​ឱ្យបាន​ច្បាស់លាស់ ទាំង​កម្លាំង​ចេញ​បេសកកម្ម ច្បាប់ ទាំង​កម្លាំង​ទៅ​ទិញ​សម្ភារៈ ម្ហូបអាហារ​ជាដើម ដែល​បញ្ហា​នេះ ត្រូវ​ចាត់តាំង​កម្លាំង​នៅ​ខាងក្រៅ និង​ខាងក្នុង​ឱ្យដាច់​ពីគ្នា​។​

ទន្ទឹម​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​សាលា ត្រូវ​បង្កើន​ការអបរំ ការណែនាំ​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ ៣​កុំ ៣​ការពារ ហើយ​សូម​អនុវត្ត​ចលនា​នេះ​ឱ្យបាន​ជាប់​ជាប្រចាំ​នៅតាម​កងឯកភាព​នីមួយៗ​។​

​នៅក្នុង​ឱកាស​ចុះ​ត្រួតពិនិត្យ​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ក៏បាន​នាំយក​សម្ភារ បរិក្ខារ​ពេទ្យ និង​ថវិកា​មួយចំនួន​ទៅ​ឧបត្ថម្ភ​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន ដែល​កំពុង​ទទួល​ការព្យាបាល និង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៥ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម