Connect with us

ព័ត៌មានជាតិ

ស្ថាន​ទូត​ប្រាប់​ឲ្យ​​ពលរដ្ឋខ្មែរ ​​កំពុង​មាន​វត្តមាន​នៅ​វៀត​ណាម ចុះ​ឈ្មោះ​តាម​អនឡាញ ដើម្បី​បាន​ចាក់​វ៉ាក់សាំង​

បានផុស

នៅ

ស្ថាន​ឯកអគ្គរាជទូតកម្ពុជា ចាំ​សាធារណរដ្ឋសង្គមនិយមវៀតណាម បាន​ប្រាប់​ឲ្យ​និស្សិត​សិក្ខាកាម ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​មាន​វត្តមាន​នៅ​វៀតណាម ចុះ​​ឈ្មោះ​តាម​អនឡាញ​ ដើម្បី​បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឆ្លងកូវីដ-១៩។

Medical workers in protective suits stand outside a quarantined building amid the coronavirus disease (COVID-19) outbreak in Hanoi, Vietnam, January 29, 2021. REUTERS/Thanh Hue
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមស្ថានទូតកម្ពុជា ជនជាតិវៀតណាម និងជនបរទេស​អាច​ចុះឈ្មោះតាមអនឡាញ ដើម្បី​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ឆ្លងកូវីដ-១៩។ អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង អាច​ចុះ​ឈ្មោះ​ត្រៀម​ចាក់​វ៉ាក់​សាំង​តាម​ជម្រើស​​ណា​មួយ​ដូច​ខាងក្រោម៖

ជំរើសទី១៖ តាមរយៈគេហទំព័រ៖ https://tierchungcovid19.gov.vrportal/register-person

ជំរើសទី២៖ តាមកម្មវិធី E-health app សម្រាប់​ទូរស័ព្ទ​ ដែល​ប្រើប្រព័ន្ធប្រតិបត្តិការ Android និង iOS អាច​ទាញយកបានតាម៖ https://hssk.kcb.vn/#/sskt។ ដើម្បីប្រើកម្មវិធី app នេះ គេ​ត្រូវ​ចុះ​ឈ្មោះ​ជាមួយ​លេខទូរស័ព្ទ។ ​បន្ទាប់​ពី​ការ​ផ្ទៀងផ្ទាត់ព័ត៌មាន ​អ្នក​ប្រើ​ប្រាស់​នឹង​ទទួលបានការណែនាំ សម្រាប់​ការ​ចុះឈ្មោះចាក់វ៉ាក់សាំង។ ប៉ុន្មាន​សប្ដាហ៍ខាងមុខនេះ គេហទំព័រ និង​កម្មវិធី E-health app នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាពជាភាសាអង់គ្លេស។​ គ្រប់អ្នកប្រើប្រាស់ម្នាក់ៗនឹងមានលេខកូដ QR នៅលើកម្មវិធីកត់ត្រាទុក E-health app។

នៅពេលបានទទួលការចាក់វ៉ាក់សាំងលើកដំបូង កូដ QR នឹងប្រែជា ពណ៌លឿង ហើយ​នឹង​ប្រែ​ជា​ពណ៌បៃតង បន្ទាប់ពីបានចាក់លើកទី២។ QR កូដ នៅលើ​ App នឹង​អាច​​ ដើម្បី​បញ្ជាក់​អំពី​ការ​ចាក់​វ៉ាក់សាំង នៅ​ពេល​ធ្វើ​ដំណើរ​ក្នុង​វៀតណាម និង​ឆ្លង​កាត់​ប៉ុស្តិ៍ត្រួតពិនិត្យ QR កូដ នឹង​ត្រូវ​យក​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​បង្កើត​លិខិត​ឆ្លង​ដែន​វ៉ាក់​សាំងនាអនាគត។

ជាមួយគ្នានោះ ស្ថានទូតបានរំលឹកដល់និស្សិត សិក្ខាកាម និងប្រជាពលរដ្ឋខ្មែរ មានវត្តមាន នៅ​វៀតណាម សូមមេត្តាបន្តថែរក្សាសុខភាពឲ្យបានល្អ រក្សាគម្លាតសុវត្ថិភាព ពាក់ម៉ាស រក្សា​អនាម័យ និងអនុវត្តតាមវិធានការសុខាភិបាល សំដៅការពារកុំឲ្យឆ្លងជំងឺ​កូវីដ-១៩៕

អត្ថបទ៖​កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង១ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម